ភាគច្រើន ជំងឺរលាកថ្លើមប្រភេទ B នឹងមិនប៉ះពាល់ដល់ការមានផ្ទៃពោះ និងកំណើតរបស់ទារកនោះទេ។
ទោះបីជាយ៉ាងណា វាអាចកើតមានហានិភ័យមួយចំនួនដូចជា ៖
• កូនកើតមិនគ្រប់ខែ
• កូនកើតមិនគ្រប់គីឡូ
• កើតមានជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ
• ហូរឈាមធ្ងន់ធ្ងរអំឡុងពេលមានផ្ទៃពោះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មេរោគរលាកថ្លើមប្រភេទ B អាចឆ្លងទៅកូនគ្រប់ពេលនៃការមានផ្ទៃពោះ ជាពិសេសនៅក្នុងអំឡុងពេលសម្រាលកូន។ ទោះបីជាយ៉ាងណា ស្ត្រីមិនគួរបញ្ឈប់ការសម្រាលកូនតាមទ្វារមាសនោះទេ ព្រោះពុំទាន់មានភស្តុតាងណាមួយដែលបញ្ជាក់ថា ការសម្រាលកូនដោយវិធីវះកាត់ អាចការពារការចម្លងមេរោគរលាកថ្លើមប្រភេទ B ពីម្ដាយទៅកូននៅឡើយទេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទារកត្រូវតែចាក់ថ្នាំបង្ការជំងឺរលាកថ្លើមប្រភេទ B ភ្លាមតាំងពីកំណើត ហើយចាំបាច់ត្រូវចាក់វ៉ាក់សាំងនេះជាថ្មីម្តងទៀត ក្នុងរយៈពេលមួយខែក្រោយមក និងចាក់ម្ដងទៀតក្នុងរយៈពេលពីរខែបន្ទាប់ ហើយម្ដងទៀតក្រោយទារកមានអាយុបាន ១ ឆ្នាំ។
ទារកខ្លះ ត្រូវចាក់ថ្នាំអង់ទីករប្រឆាំងនឹងការមេរោគរលាកថ្លើមប្រភេទ B ដែលហៅថា immunoglobulin ហើយទារកត្រូវតាមដាន និងបន្ដការធ្វើតេស្តឈាម។
ប្រសិនបើអ្នកមានជំងឺរលាកថ្លើមប្រភេទ B អ្នកអាចបំបៅដោះកូនដោយសុវត្ថិភាព នៅពេលទារកបានទទួលវ៉ាក់សាំងការពារមេរោគរលាកថ្លើមប្រភេទ B៕