ជាធម្មតា នៅពេលមានផ្ទៃពោះ ស្ត្រីតែងតែឈឺសុដន់។ សញ្ញាសំគាល់ដំបូងបំផុតនៃការមានផ្ទៃពោះ រួមមានអារម្មណ៍ថាឈឺសុដន់ តឹងណែន និងឈឺចាក់តិចៗនៅក្នុងសុដន់ ដែលអ្នកអាចកត់សម្គាល់ឃើញនៅសប្តាហ៍ទី ៣ ឬ ៤ នៃការមានផ្ទៃពោះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
សុដន់នឹងក្លាយជាតឹងណែន ដែលមិនអាចប៉ះជាមួយសូម្បីតែសម្លៀកបំពាក់។ ការឈឺចាប់នេះនឹងកាត់បន្ថយ បន្ទាប់ពីត្រីមាសដំបូងនៃការមានផ្ទៃពោះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅក្នុងត្រីមាសទីពីរ កម្រិតអ័រម៉ូនដែលបានកើនឡើងនឹងធ្លាក់ចុះមកវិញ។ ប៉ុន្តែការឈឺសុដន់មិនបាត់ទៅវិញទាំងស្រុងនោះទេ វានឹងបន្តរហូតដល់សម្រាលកូនរួច។
ដើម្បីកាត់បន្ថយការឈឺចាប់ ស្ត្រីអាចជ្រើសរើសអាវទ្រនាប់ដែលទ្រទ្រង់សុដន់ ដើម្បីសម្រួលការឈឺចាប់ហើយត្រូវជៀសវាងអាវទ្រនាប់ដែលតឹងណែន ដែលធ្វើឲ្យសុដន់កាន់តែមានការឈឺចាប់បន្ថែមទៀត។
ប្រសិនជាអាច អ្នកត្រូវវាស់ទំហំ និងផ្នែកនៅជុំវិញសុដន់ ដើម្បីទិញអាវទ្រនាប់ដែលស័ក្តសមនឹងសុដន់របស់អ្នក ហើយអ្នកត្រូវតែផ្លាស់ប្តូរទំហំអាវទ្រនាប់ ជារៀងរាល់ពេលដែលសុដន់បានលូតលាស់ធំឡើងៗ។
អ្នកត្រូវពាក់អាវទ្រនាប់ដែលទ្រទ្រង់សុដន់ នៅពេលធ្វើលំហាត់ប្រាណ ដើម្បីបន្ថយទំហំរបស់សុដន់។ អ្នកក៏អាចគេងនៅលើកម្រាលពូកដែលធ្វើពីកប្បាស ដើម្បីជួយបន្ធូរបន្ថយការឈឺចាប់នៅពេលអ្នកកំពុងតែគេង៕