បញ្ហាងាប់លិង្គ គឺជាអសមត្ថភាពដើម្បីឲ្យលិង្គឡើងរឹងគ្រប់គ្រាន់សម្រាប់ការរួមភេទ ហើយវាក៏អាចជាសញ្ញាព្រមានដំបូងនៃជំងឺបេះដូងនាពេលបច្ចុប្បន្ន ឬអនាគត។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដូចគ្នានេះដែរ ប្រសិនបើអ្នកមានជំងឺបេះដូង ហើយអ្នកបានទទួលការព្យាបាលត្រឹមត្រូវ វាក៏អាចជួយព្យាបាលលិង្គងាប់បានផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រសិនបើអ្នកធ្លាប់មានប្រវត្តិកើតមានបញ្ហាបន្ទះខ្លាញ់នៅក្នុងសរសៃឈាមនៃរាងកាយ វាអាចជាមូលហេតុដែលបណ្ដាលឲ្យងាប់លិង្គ មុនពេលកើតមានជំងឺបេះដូង ព្រោះវាបានកាត់បន្ថយលំហូរឈាមនៅកាន់លិង្គ ដែលធ្វើឲ្យលិង្គពិបាកនឹងឡើងរឹង។
ទោះបីជាយ៉ាងណា ក្រុមអ្នកជំនាញបានជឿថា បញ្ហាងាប់លិង្គនឹងកើតមានមុនពេលកើតមានជំងឺបេះដូង ដោយសារការខូចមុខងារនៃទ្រនាប់ខាងក្នុង និងសាច់ដុំរលោងរបស់សរសៃឈាម។ ការខូចខាតទ្រនាប់ខាងក្នុងរបស់សរសៃឈាមអាចបណ្តាលឲ្យការផ្គត់ផ្គង់ឈាមមិនគ្រប់គ្រាន់ទៅកាន់បេះដូង និងលំហូរឈាមទៅក្នុងលិង្គ។
ប៉ុន្តែការងាប់លិង្គ មិនមែនបញ្ជាក់ថាមានការកើតមានជំងឺបេះដូងនោះទេ។ ទោះបីជាយ៉ាងណា ការស្រាវជ្រាវមួយបានបង្ហាញថា បុរសដែលមានបញ្ហាងាប់លិង្គដែលមិនធ្លាប់មានប្រវត្តិប៉ះទង្គិចខ្លាំង និងរោគសញ្ញានៃជំងឺបេះដូងនោះទេ គួរតែធ្វើការពិនិត្យរកជំងឺបេះដូងនៅមុនពេលការចាប់ផ្តើមការព្យាបាល៕