ប្រសិនបើអ្នកបានធ្វើអ្វីមួយដែលធ្វើឲ្យកូនអ្នកមានភាពភ័យខ្លាច អ្នកត្រូវទទួលយក ហើយត្រូវធ្វើអ្វីមួយ ដើម្បីកាត់បន្ថយការភ័យខ្លាចរបស់កូនអ្នកនោះ។
ប្រសិនបើកូនអ្នកមានភាពភ័យខ្លាចមិនសមហេតុផល អ្នកត្រូវព្យាយាមស្រមើលស្រមៃគិតនៅពេលអ្នកមានអារម្មណ៍ភ័យខ្លាច នៅពេលអ្នកជួបអ្វីមួយនោះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅពេលកូនអ្នកខ្លាចការងូតទឹក អ្នកមិនត្រូវព្យាយាមប្រាប់ថា វាមិនអីនោះទេ ព្រោះវាអាចធ្វើឲ្យកូនអ្នកមានអារម្មណ៍មិនល្អ ហើយលែងមានភាពជឿជាក់លើអ្នកតទៅទៀត។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
កូនអ្នកអាចនឹងសប្បាយចិត្តក្នុងការងូតទឹក ជាពិសេសប្រសិនបើអ្នកបានចូលរួម។ ប៉ុន្តែកុមារភាគច្រើនមានការភ័យខ្លាចនៅពេលទឹក ឬទឹកសាប៊ូនៅលើមុខរបស់ពួកគេ ហើយនៅពេលវាចូលភ្នែក។ ដូច្នោះ អ្នកត្រូវងូតទឹកឲ្យកូនអ្នកត្រឹមស្មាចុះក្រោមសិន។
បើមិនដូច្នេះទេ អ្នកព្យាយាមបង្កើតភាពសប្បាយរីករាយនៅពេលអ្នកកំពុងជូតសម្អាតកូនអ្នកជាមួយកន្សែង ឬបង្កើតចម្រៀងអំពីការងូតទឹក និងណែនាំឲ្យងូតទឹកឲ្យតុក្កតា និងប្រដាប់ក្មេងលេង ដើម្បីកាត់បន្ថយអារម្មណ៍ភ័យខ្លាចនេះ។
អ្នកអាចជ្រើសរើសវិធីសាស្រ្តផ្សេងទៀត ដើម្បីធ្វើការផ្លាស់ប្ដូរជាជំហានៗដូចជា ៖
• ឲ្យកូនអ្នកអង្គុយនៅលើក្តារទឹកបង្ហូរ ឬដាក់ត្រាំជើងនៅក្នុងទឹក
• ដាក់កូនឲ្យឈរនៅក្នុងអាងទឹកក្ដៅឧណ្ណៗ ហើយបង្កើតភាពសប្បាយរីករាយមួយចំនួន ដូចជាការប្រោះទឹកតិចៗ
• ការភ័យខ្លាចរបស់កុមារតូចៗ ភាគច្រើនងាចឆ្លងកាត់បានយ៉ាងឆាប់រហ័ស ជាពិសេសប្រសិនបើអ្នកអាចគ្រប់គ្រងដោយភាពស្លូតបូត។