វាជាការល្អបំផុត ក្នុងការបំបៅដោះកូនយ៉ាងហោចណាស់រយៈពេល ៦ ខែដំបូងនៃជីវិតរបស់ទារក ប៉ុន្ដែការបំបៅដោះកូនកាន់តែយូរ គឺកាន់តែមានផលល្អ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្នកគួរតែអនុញ្ញាតឲ្យទារកជាអ្នកសម្រេចចិត្តបញ្ឈប់ការបំបៅដោះនោះដោយខ្លួនឯង ព្រោះវាពិតជាផ្តល់ផលប្រយោជន៍ដល់ទារកបានយ៉ាងល្អ ដែលនឹងធ្វើឲ្យទារកមានភាពសប្បាយរីករាយផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ម្តាយមួយចំនួនបានសម្រេចចិត្តនឹងបញ្ឈប់ការបំបៅដោះទារកនៅប្រហែលខែទី ៨ ឬ ៩ ។
ប្រសិនបើអ្នកមិនចង់កាត់បន្ថយការបំបៅដោះ ដោយសារអ្នកត្រូវវិលត្រឡប់ទៅធ្វើការងារវិញ អ្នកអាចជ្រើសរើសវិធីដើម្បីបន្ធូរបន្ថយការបំបៅតាមរយៈការផ្លាស់ប្តូរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ខណៈពេលដែលអ្នកនៅផ្ទះ អ្នកអាចព្យាយាមបំបៅដោះកូនជារៀងរាល់ថ្ងៃជាមួយនឹង ៖
• ទឹកដោះគោឆុង ប្រសិនបើកូនអ្នកទើបមានអាយុចន្លោះពី ៦ ខែទៅ ១ ឆ្នាំ
• ទឹកដោះគោសុទ្ធ ប្រសិនបើកូនអ្នកមានអាយុច្រើនជាង ១ ឆ្នាំ។
ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកបានត្រៀមខ្លួនរួចរាល់ហើយក្នុងការបញ្ឈប់ការបំបៅដោះកូន នៅពេលកូនអ្នកមានអាយុ ៦ ខែ អ្នកត្រូវផ្ដល់កែវដែលមានមាត់ធំជាជាងការផ្ដល់ដប។ អ្នកត្រូវផ្ដល់កែវដែលមានមាត់ធំ ដែលទន់ហើយអាចបត់បែន ដើម្បីចាប់ផ្តើមជាមួយនឹងការបញ្ឈប់ការបំបៅដោះ។
នៅពេលកូនដែលមានអាយុបានច្រើនខែ អ្នកអាចចាប់ផ្តើមដោយការដាក់កំណត់លើកន្លែង និងពេលវេលានៃការបំបៅបោះកូន ដោយអ្នកផ្ដល់ឲ្យកូននៅលើកៅអី នៅពេលតែកូនរៀបនឹងគេងតែប៉ុណ្ណោះ។
ក្នុងអំឡុងពេលថ្ងៃ អ្នកអាចព្យាយាមឲ្យកូនអ្នកនៅខាងក្រៅឲ្យបានកាន់តែច្រើន និងញឹកញាប់ ឬលេងជាមួយមិត្តភក្តិ។ ការធ្វើបែបនេះនឹងជួយឲ្យកូនអ្នកលែងសូវទាមទារការបំបៅ៕