ទឹកដោះដំបូងរបស់អ្នកម្តាយផ្តល់នូវអាហាររូបត្ថម្ភដ៏ល្អសម្រាប់ទារក។ វាមានលាយគ្រប់វីតាមីន ប្រូតេអ៊ីន និងជាតិខ្លាញ់ហើយវាងាយស្រួលក្នុងការរំលាយ។ អ្វីគ្រប់យ៉ាងដែលកូនរបស់អ្នកត្រូវការ គឺដើម្បីលូតលាស់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទឹកដោះដំបូងរបស់ម្តាយមានអង្គបដិប្រាណដែលអាចជួយប្រយុទ្ធប្រឆាំងនឹងវីរុស និងបាក់តេរីបាន។ ការបំបៅដោះកូនអាចជួយបន្ថយគ្រោះថ្នាក់ទារករបស់អ្នកពីជំងឺហឺត ឬអាលែកស៊ី។ លើសពីនេះទៅទៀត ទារកដែលត្រូវបានបំបៅដោះរយៈពេល ៦ ខែដំបូងមានការឆ្លងមេរោគត្រចៀកតិច មិនងាយកើតជំងឺផ្លូវដង្ហើម និងជំងឺរាគរូសទេ។ ការបញ្ជូនទៅមន្ទីរពេទ្យ និងទៅជួបវេជ្ជបណ្ឌិតក៏តិចជាងមុនដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការបំបៅដោះកូនមានទំនាក់ទំនងទៅនឹងកម្រិតប្រាជ្ញាខ្ពស់ក្នុងវ័យកុមារភាព។ ទារកដែលបៅដោះមា្តយ គឺងាយនឹងឡើងទម្ងន់ ប៉ុន្តែមិនមែនលូតលាស់ក្លាយជាកុមារដែលលើសទម្ងន់នោះទេ។
ការសិក្សាមួយចំនួនបាននិយាយថា ការបំបៅដោះកូនក៏ដើរតួនាទីក្នុងការបង្ការការស្លាប់ភ្លាមៗរបស់ទារកបាន។ ហើយវាក៏ត្រូវបានគេគិតថា អាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ធាត់និង ជំងឺមហារីកមួយចំនួនផងដែរ៕