ប្រសិនបើអ្នកមិនសប្បាយចិត្តជាមួយនឹងការកោរោម ការដក ឬជម្រុះរោមដោយការបកដើម្បីយករោមដែលមិនចង់បាន ការជម្រុះរោមដោយកាំរសម្មីឡាស៊ែរអាចជាជម្រើសដ៏មានតម្លៃដែលគួរឲ្យពិចារណាមួយ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការជម្រុះរោមដោយឡាស៊ែរ គឺជាផ្នែកមួយនៃការកែសម្ផស្សដែលភាគច្រើនបានធ្វើជាទូទៅនៅក្នុងសហរដ្ឋអាមេរិក។ ពន្លឺរបស់វាប្រមូលផ្តុំចូលទៅក្នុងឫសសក់បានច្រើន។ សារធាតុពណ៌នៅក្នុងឫសសក់ ឬរោមចាប់ផ្តើមស្រូបយកពន្លឺ ដែលជាកត្តាបំផ្លាញរោមចោល។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ឡាស៊ែរមានប្រយោជន៍សម្រាប់ការជម្រុះរោមដែលមិនចង់បាននៅតំបន់ជើង ដៃ កំភួនដៃ និងកន្លែងផ្សេងទៀត។
អត្ថប្រយោជន៍នៃការជម្រុះរោមដោយឡាស៊ែររួមមាន ៖
• ឡាស៊ែរ អាចកំណត់គោលដៅដែលខ្មៅ និងគ្រើមបានច្បាស់
• ល្បឿននៃឡាស៊ែរ ចំណាយពេលគិតជាវិនាទី និងអាចព្យាបាលសក់ ឬរោមជាច្រើនក្នុងពេលតែមួយ។ ឡាស៊ែរនេះអាចព្យាបាលបានផ្ទៃធំគ្រប់វិនាទីទាំងអស់។ កន្លែងតូចៗដូចជាបបូរមាត់ខាងលើអាចត្រូវបានព្យាបាលក្នុងពេលតិចជាងមួយនាទី និងកន្លែងដែលមានទំហំធំដូចជាខ្នង ឬជើងអាចចំណាយរហូតដល់ទៅមួយម៉ោង។
• ៩០% នៃអ្នកជំងឺត្រូវបានជ្រុះរោម បន្ទាប់ពីបាញ់ឡាស៊ែ ៣ ទៅ ៥ដង៕