មូលហេតុនៃការឈឺក្បាលរ៉ាំរ៉ៃជារៀងរាល់ថ្ងៃអាចមិនមានមូលហេតុណាកំណត់ឲ្យបានច្បាស់លាស់នោះទេ។ ប៉ុន្តែ មានកត្តាមួយចំនួនដែលអាចបង្កឲ្យអ្នកឈឺក្បាលញឹកញាប់ ដែលមានដូចជា ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• រាងកាយខ្លួនអ្នកឆ្លើយតបទៅនឹងការឈឺចាប់ខ្លាំងពេក
• ផ្នែកមួយនៃខួរក្បាលរបស់អ្នកដែលមានមុខងារជួយទប់ការឈឺចាប់ធ្វើការមិនសូវល្អ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការឈឺក្បាលញឹកញាប់ផ្សេងទៀតអាចត្រូវបានបង្កឡើងដោយជំងឺ ឬលក្ខខណ្ឌមួយចំនួនដូចជា ៖
• ការរលាក ឬបញ្ហាផ្សេងទៀតជាមួយនឹងសរសៃឈាមនៅក្នុង ឬនៅជុំវិញខួរក្បាល រួមទាំងជំងឺដាច់សរសៃឈាមខួរក្បាល
• ការបង្ករោគដូចជា ជំងឺរលាកស្រោមខួរ
• សម្ពាធនៅក្នុងក្បាលឡើងខ្ពស់ពេក ឬទាបពេក
• ដុះសាច់ក្នុងខួរក្បាល
• គ្រោះថ្នាក់ប៉ះខួរក្បាល ។
មនុស្សជាច្រើនដែលមានការឈឺក្បាលជាញឹកញាប់សុទ្ឋតែធ្លាប់មានបទពិសោធប្រើថ្នាំបំបាត់ការឈឺចុកចាប់ញឹកញាប់ផងដែរ។ ប្រសិនបើអ្នកកំពុងប្រើប្រាស់ថ្នាំបំបាត់ការឈឺចុកចាប់ច្រើនជាងបីថ្ងៃសប្តាហ៍ (ឬ ៩ ថ្ងៃក្នុងមួយខែ) នោះអ្នកនឹងប្រឈមមុខនឹងការឈឺក្បាលឡើងវិញទៀត។ សូមប្រញាប់ទៅជួបគ្រូពេទ្យភ្លាម៕