បើទោះបីជាអ្នកមិនអាចគេចផុតពីភាពចាស់ក្តី ក៏អ្នកអាចពន្យឺតការចាប់ផ្តើមនៃភាពជ្រីវជ្រួញនៅជុំវិញករបស់អ្នកបានដែរ។ ស្នាមជ្រួញបណ្តាលមកពីការបាត់បង់ភាពយឺតតឹងរបស់ស្បែក ដូច្នេះការព្យាបាល ឬការថែទាំស្បែកនៅជុំវិញករបស់អ្នក ហាក់បីដូចជាការព្យាបាលស្បែកនៅលើមុខរបស់អ្នកផងដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចូរប្រើផលិតផលឲ្យបានជាប់លាប់ និងធ្វើតាមសេចក្ដីណែនាំដូចខាងក្រោមនេះ ៖
ការពារពីពន្លឺព្រះអាទិត្យ
ដោយសារតែស្បែកនៅលើករបស់អ្នកស្តើង ដូច្នេះវាងាយនឹងខូចខាតដោយសារកំដៅព្រះអាទិត្យដែលធ្វើឲ្យមានស្នាមជ្រីវជ្រួញ។ អ្នកត្រូវប្រាកដថាឡេការពារកំដៅថ្ងៃដែលអ្នកប្រើជាប្រចាំថ្ងៃមាន SPF យ៉ាងហោចណាស់ ៣០ ដើម្បីការពារស្បែករបស់អ្នកពីកាំរស្មី UVA និង UVB ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ពង្រឹងស្បែករបស់អ្នក
ចូរជ្រើសរើសផលិតផលសម្រាប់ស្បែកករបស់អ្នកដែលមានគ្រឿងផ្សំដើម្បីការពារស្រទាប់ស្បែកខាងក្រៅរបស់អ្នកឲ្យបានប្រសើរឡើង។ នៅក្នុងផលិតផលដែលអ្នកប្រើប្រាស់គួរតែមានសារធាតុ peptides និង វីតាមីន B (niacin)។
ញ៉ាំអាហារមានសុខភាព
ចូរបង្កើនការញ៉ាំអាហារដែលមានសុខភាពល្អជាពិសេសបន្លែ និងផ្លែឈើ៕