ពីរទៅបីថ្ងៃមុនពេល និងក្នុងអំឡុងពេលអ្នកមានរដូវ អ្នកអាចមានអារម្មណ៍ឈឺពោះ ឬក៏ប៉ោងពោះ។ ការឈឺចាប់នោះ គឺបង្កឡើងដោយសារការកើនឡើងនៃអ័រម៉ូន ដែលបណ្តាលឲ្យសាច់ដុំរបស់ស្បូនកន្ត្រាក់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មានការកត់សម្គាល់ជាច្រើនបានបង្ហាញឲ្យឃើញថា មនុស្សវ័យជំទង់ជាច្រើនអាចមានការឈឺចាប់នៅខាងលើភ្លៅ ពោះ និងឈឺចង្កេះ។ ចំណែកឯមួយចំនួនទៀតអាចមានរោគសញ្ញាផ្សេងៗដូចជាចង់ក្អួត រាក ឆាប់ខឹង ឈឺក្បាល និងអស់កម្លាំង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដើម្បីបន្ថយការចុកពោះនេះ អ្នកគួរស្អំពោះជាមួយទឹកក្តៅឧណ្ណៗ ឬក៏ងូតទឹកក្តៅឧណ្ណៗក៏អាចជួយបាន។ មនុស្សវ័យជំទង់មួយចំនួនយល់ឃើញថា ការធ្វើលំហាត់ប្រាណអាចជួយបន្ថយការឈឺចាប់បានដែរ។ ការធ្វើលំហាត់ប្រាណធ្វើឲ្យលំហូរឈាមល្អ និងផលិតអ័រម៉ូន endorphins ដែលមានមុខងារដូចថ្នាំបំបាត់ការឈឺចាប់។
អ្នកគួរប្រឹក្សាជាមួយគ្រូពេទ្យរោគស្ត្រីរបស់អ្នក ប្រសិនបើ ៖
• ការឈឺចាប់របស់អ្នកខ្លាំងរហូតដល់ទ្រាំមិនបាន
• អ្នកធាក់ឈាមច្រើនពេក និងមានរយៈពេលយូរជាង ៧ ថ្ងៃ ហើយមិនទៀងទាត់
• អ្នកមានរដូវមុនអាយុ ១៦ ឆ្នាំ
• អ្នកគិតថាអ្នកមានផ្ទៃពោះ
• អ្នកមានអារម្មណ៍ឈឺ ឬក៏ក្តៅខ្លួនបន្ទាប់ពីការប្រើប្រាស់សំឡីអនាម័យ។
ការឈឺចាប់គឺមានជាធម្មតាក្នុងអំឡុងពេលពីរទៅបីថ្ងៃដំបូងនៃរដូវរបស់អ្នក បន្ទាប់មកវាចាប់ផ្តើមបាត់បន្តិចម្តងៗរហូតដល់ធម្មតាមកវិញ។ អ្នកគួរតែទៅជួបគ្រូពេទ្យ ប្រសិនបើអ្នកប្រើថ្នាំបំបាត់ការឈឺចុកចាប់ហើយនៅតែមិនបាត់ទៀត៕