ការលាងឈាម គឺជាជម្រើសចុងក្រោយសម្រាប់ជំងឺមួយចំនួន ជាពិសេសជំងឺដែលទាក់ទងទៅនឹងតម្រងនោម។ យ៉ាងណាមិញ អ្នកជំងឺមួយចំនួនចៀសមិនផុតពីទទួលរងផលវិបាកខ្លះនោះឡើយ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប៉ុន្តែ ផលវិបាកច្រើនបំផុតដែលកើតឡើងក្នុងអំឡុងពេលលាងឈាមអាចត្រូវបានរារាំង ឬគ្រប់គ្រងយ៉ាងងាយស្រួល ប្រសិនបើអ្នកត្រូវបានតាមដានដោយប្រុងប្រយ័ត្នក្នុងអំឡុងពេលលាងឈាម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ផលវិបាកដែលអាចកើតឡើងមានដូចជា ៖
- សម្ពាធឈាមចុះទាប ៖នេះជាផលវិបាកទូទៅបំផុតនៃការការលាងឈាម ហើយវាត្រូវបានគេមើលឃើញកាន់តែច្រើនចំពោះស្ត្រី និងមនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំ
- ឈឺសាច់ដុំ
- ចង្វាក់បេះដូងដើរមិនទៀងទាត់
- ចង្អោរ ក្អួត ឈឺក្បាល ឬវង្វេង
- ការឆ្លងមេរោគតាមសរសៃដែលចាក់
- កំណកឈាមនៅក្នុងសរសៃវ៉ែន
- ផលវិបាកបច្ចេកទេសដូចជា ខ្យល់នៅក្នុងបំពង់លាងឈាមដែលអាចឲ្យស្ទះសរសៃបាន។
ផលវិបាកនៅថ្ងៃក្រោយ ដោយសារការលាងឈាមអាចមានដូចជា ៖
- ច្រោះមិនអស់កាកសំណល់
- កំណកឈាម
- ជំងឺសរសៃឈាមបេះដូង (ជំងឺបេះដូង ជំងឺសរសៃឈាម ឬជំងឺដាច់សរសៃឈាមខួរក្បាល)៕