អ្នកម្តាយមួយចំនួនច្រើនតែជ្រុះសក់ក្រោយសម្រាលបុត្ររួច ដូច្នេះ គន្លឹះណែនាំខាងក្រោមនេះអាចជួយថែរក្សាសក់ និងការពារការជ្រុះសក់បានថែមទៀតផង។
– ចូរបរិភោគរបបអាហារសំបូរផ្លែឈើ និងបន្លែ ដែលវាសំបូរទៅដោយវីតាមីនដើម្បីជួយសក់ និងគល់សក់ឲ្យមានសុខភាពល្អ។ ជាតិសរសៃខ្ពស់ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយឲ្យសក់លូតលាស់បានល្អ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
– អ្នកគួរប្រើម៉ាស៊ីនសម្ងួតសក់ដែលមានកំដៅទាប ព្រោះវាអាចកាត់បន្ថយការខូចខាតសក់របស់អ្នក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
– ចូរសិតសក់របស់អ្នកថ្នមៗនៅពេលសើម ព្រោះវាជាពេលមួយដែលសក់ងាយនឹងខូចខាត ដូច្នេះការប្រើស្និតសិតសក់ដែលគ្រើមនឹងនាំឲ្យសក់អ្នកងាយខូច។
– ចូរទម្លាក់សក់របស់អ្នកចុះ ជាជាងការលើកសក់ឡើង ឬក៏ធ្វើម៉ូតសក់។
– របបអាហាររដែលល្អសម្រាប់សក់របស់អ្នកមានដូចជា វីតាមីន B6 វីតាមីន B12 ជាតិនិងស័ង្កសី
– ចូរប្រើសាប៊ូកក់សក់ដែលមានគ្រឿងផ្សំដូចជា biotin និងស៊ីលីកា ដើម្បីអោយសក់របស់អ្នករឹងមាំ។