ការមានការឆ្លងមេរោគក្រពះ helicopter pylori មិនចាំបាច់មានន័យថា អ្នកនឹងមានជំងឺដំបៅក្រពះ ឬអ្នកនឹងវិវត្តន៍ទៅជាជំងឺមហារីកក្រពះនោះទេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជាក់ស្តែង មនុស្សភាគច្រើនដែលបានឆ្លងបាក់តេរីនេះ គឺមិនមានរោគសញ្ញា ឬបញ្ហាដំបៅក្រពះនោះទេ។ មានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលមានវិវត្តន៍ទៅជាជំងឺមហារីកក្រពះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
វាគ្មានការសិក្សាណាដែលបញ្ជាក់ច្បាស់ថាហេតុអ្វីបានជាមានមនុស្សមួយចំនួនវិវត្តន៍ទៅជាដំបៅក្រពះ និងមួយចំនួនទៀតមិនមានដំបៅក្រពះឡើយ។ នៅពេលដែលមេរោគ helicopter pylori បង្កឲ្យមានរោគសញ្ញា ភាគច្រើនគឺមានរោគសញ្ញាដូចជាជំងឺរលាកក្រពះ ឬជំងឺដំបៅចុងក្រពះដែរ។
រោគសញ្ញាទូទៅបំផុតនៃជំងឺដំបៅចុងក្រពះមានដូចជា ក្រហាយចុងដង្ហើម និងឈឺពោះ។ ការឈឺចាប់នេះជាធម្មតាកាន់តែខ្លាំងទៅៗនៅពេលដែលក្រពះរបស់អ្នកទទេ ហើយវានឹងបាត់តៅវិញនៅពេលដែលអ្នកបរិភោគអាហារ ផឹកទឹកដោះគោ ឬប្រើថ្នាំបន្សាបអាស៊ីតក្នុងក្រពះ។
រោគសញ្ញាផ្សេងទៀតអាចមានដូចជា ៖
• ស្រកទម្ងន់
• មិនសូវឃ្លានអាហារ
• ហើមពោះ
• ភើរច្រើន
• ចង់ក្អួត
• ក្អួត (កំអួតអាចមានឈាម ឬមើលទៅដូចជាកាហ្វេ)
• លាមកពណ៌ខ្មៅ ឬលាមកស្អិត៕