មូលហេតុនៃការស្ទះទឹកក្នុងខួរក្បាល គឺជាមូលហេតុដែលនាំឲ្យក្បាលមនុស្សរីកធំ។ ប្រសិនបើមានមូលហេតុនោះពីកំណើត រោគសញ្ញាដូចជាក្បាលរីកធំអាចនឹងមាននៅពេលសម្រាលរួច។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ក្បាលរីកធំដែលមិនមែនជាជំងឺពីកំណើតអាចមាននៅគ្រប់អាយុដែលជាលទ្ធផលនៃការរបួសក្បាល ឬជំងឺណាមួយ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
រោគសញ្ញានៃជំងឺទឹកក្នុងខួរក្បាលនៅលើទារក
រោគសញ្ញាដែលមាននៅលើទារក គឺការរីកធំនៃក្បាល។ ក្បាលទារករីកដើម្បីសំរុះសំរួលទឹកដែលផលិតលើសនៅក្នុងខួរក្បាលដោយសារតែឆ្អឹងក្បាលបិទមិនជិត។ កូនក្មេងតូចៗភាគច្រើនគឺឆាប់ខឹង អត់សូវញុំាអាហារ និងដេកស្តូកស្តឹងដោយសារតែអត់មានកម្លាំង។
រោគសញ្ញានៃជំងឺទឹកក្នុងខួរក្បាលនៅលើកុមារ និងមនុស្សពេញវ័យមានដូចជា ៖
• ព្រិលភ្នែក ឬមើលរបស់មួយឃើញពីរ
• ពិបាកក្នុងការចងចាំ
• ភ្នែកស្រឹមរហូត
• ឈឺក្បាល
• វិលមុខ
• មិនចេះទប់ចិត្ត
• ដើរអត់ត្រង់ផ្លូវ
• ដេកស្តូកស្តឹងដោយសារតែអត់មានកម្លាំង
• ចង់ក្អួត
• ពិបាកមើល
• ក្អួត
• ខ្សោយ៕