ការរងរបួសនៅនឹងថ្គាម សន្លាក់ថ្គាម ឬសាច់ដុំជុំវិញក្បាល និងក សុទ្ធតែជាមូលហេតុដែលអាចធ្វើឈឺសន្លាក់ថ្គាម។ មូលហេតុផ្សេងទៀតមានដូចជា ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ការទំពារ ឬការសង្ក្រៀតធ្មេញ គឺជាការដាក់សម្ពាធលើសន្លាក់ថ្គាម
• មានជំងឺរលាកសន្លាក់ឆ្អឹង ឬជំងឺរលាកសន្លាក់រ៉ាំរ៉ៃនៅនឹងសន្លាក់ថ្គាម
• ស្ត្រេសដែលអាចបណ្តាលឲ្យមនុស្សរឹតបន្តឹងសាច់ដុំមុខ និងថ្គាម ឬខាំធ្មេញ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
រោគសញ្ញាទូទៅនៃជំងឺឈឺសន្លាក់ថ្គាមមានដូចជា ៖
• មានការឈឺចាប់នៅលើមុខ សន្លាក់ថ្គាម ក និងស្មា ហើយនៅក្នុង ឬនៅជុំវិញត្រចៀក នៅពេលដែលអ្នកទំពារ និយាយ ឬបើកមាត់
• មិនអាចហារមាត់បានធំ
• ជាប់គាំងសន្លាក់ថ្គាមពេលបើកមាត់ ឬបិទមាត់
• លឺសូរសំឡេងឃ្លឹកៗពេលទំពារ ឬពេលបិទបើកមាត់
• មានអារម្មណ៍រោយមុខ
• ពិបាកទំពារ ឬខាំមិនស្រួល
• ហើមមុខ (អាចកើតឡើងនៅលើមួយតែម្ខាង ឬទាំងសងខាង)៕