សាច់នៅក្នុងបំពង់កដែលមានចំពោះមនុស្សទាំងអស់មានគ្រប់គ្នា គឺជាលិកាដែលស្រដៀងគ្នាទៅនឹងកូនកណ្តុរ ឬស្រដៀងទៅនឹងក្រពេញ។ ការរលាកសាច់នោះអាចបណ្តាលមកពីបាក់តេរី ឬវីរុសជាច្រើនប្រភេទ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
រោគសញ្ញានៃការរលាកសាច់ក្នុងបំពង់ក ឬការឆ្លងមេរោគមានដូចជា ការឈឺបំពង់ក គ្រុនក្តៅ ពិបាកដកដង្ហើម ពិបាកលេប និងហើមកូនកណ្តុរនៅផ្នែកខាងមុខនៃក។
ការអាប់សែ ឬការកខ្ទុះនៅជុំវិញសាច់នោះអាចកើតមានបន្ទាប់ពីរលាកយូរ។ ការស្ទះដង្ហើមដែលបណ្តាលមកពីសាច់នៅបំពង់ករីកធំ អាចបណ្តាលឲ្យអ្នកជំងឺស្រមុខ និងរំខានដល់ការគេង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការឆ្លងមេរោគត្រូវបានព្យាបាលដោយថ្នាំផ្សះ។ ការឆ្លងមេរោគត្រូវបានគេធ្វើរោគវិនិច្ឆ័យតាបមរយៈការសាកសួរ និងការពិនិត្យរាងកាយ។ គ្រូពេទ្យអាចសុំការកៀរយកស្លេសពីបំពង់ក និងការធ្វើតេស្ តប្រសិនបើសង្ស័យថាមានការឆ្លងមេរោគ ដើម្បីឲ្យដឹងច្បាស់ពីប្រភេទមេរោគដែលបង្កនោះ។
ក្រៅពីការព្យាបាលដោយថ្នាំ គ្រូពេទ្យអាចនឹងសុំកាត់សាច់នោះចេញ ប្រសិនបើ ៖
- – អ្នកជាមនុស្សដែលមានការឆ្លងមេរោគម្តងហើយម្តងទៀត ឬជាប់រហូត
- – មានផលវិបាកធ្ងន់ធ្ងរកើតឡើងដោយសារការឆ្លងមេរោគ
- – ការរីកធំនៃសាច់ដែលរលាកធ្វើឲ្យប៉ះពាល់ដល់ការដកដង្ហើម ការលេប និងបញ្ហាមាត់ធ្មេញ៕