ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា “ថ្នាំជួយឲ្យមានកូន” មិនបង្កើនហានិភ័យនៃជំងឺមហារីកក្រពេញអូវែចំពោះស្ត្រីឡើយ។

គេបានរកឃើញថា ភាពមិនអាចមានកូនខ្លួនឯងទៅវិញនោះទេ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃជំងឺមហារីកក្រពេញអូវែ។

អ្នកស្រាវជ្រាវបានពិនិត្យទិន្នន័យពីស្ត្រីជាង ៥៨ ០០០ នាក់នៅក្នុងប្រទេសដាណឺម៉ាក ដែលបានទទួលការព្យាបាលបញ្ហាគ្មានកូន (ART ឬបច្ចេកវិទ្យាជួយសង្គ្រោះការផលិតកូន) រវាងឆ្នាំ ១៩៩៤ និងឆ្នាំ ២០១៥ ។ អ្នកស្រាវជ្រាវបានប្រៀបធៀបពួកគេជាមួយស្ត្រីជាង ៥៤៩ ០០០ នាក់ដែលមិនបានទទួលការព្យាបាលនេះ។

អ្នកស្រាវជ្រាវម្នាក់ឈ្មោះ Anja Pinborg បាននិយាយថា យើងបានរកឃើញថា ហានិភ័យខ្ពស់នៃជំងឺមហារីកក្រពេញអូវែ ក្នុងចំនោមស្ត្រីដែលទទួលការព្យាបាលក្នុងបន្តពូជ គឺមនុស្សដែលត្រូវបានគេរកឃើញថា មានបញ្ហាមិនអាចមានកូនបាន។ នាងគឺជាសាស្រ្តាចារ្យនៅផ្នែកជីវសាស្រ្តនៅ Rigshospitalet នៃមន្ទីរពេទ្យសាកលវិទ្យាល័យ Copenhagen ក្នុងប្រទេសដាណឺម៉ាក។

ហើយចំពោះប្រជាជនទូទៅ យើងបានឃើញថា ការភ្ញោចទៅលើអូវែ ហាក់ដូចជាមិនបង្កើនហានិភ័យនៃជំងឺមហារីកក្រពេញអូវែនោះទេ។

ការរកឃើញនេះត្រូវបានគេធ្វើបទបង្ហាញនៅថ្ងៃទី ៣ ខែកក្កដា នៅឯកិច្ចប្រជុំមួយរបស់សមាគមន៍អឺរ៉ុបនៃការបន្តពូជ និងអំប្រ៊ីយ៉ុងនៅទីក្រុងបាសេឡូណា។ ការសិក្សានេះបានលើកឡើងពីការព្រួយបារម្ភជាយូរមកហើយដែលថា “ថ្នាំជួយឲ្យមានកូន” អាចជាកត្តាហានិភ័យសម្រាប់ជំងឺមហារីកក្រពេញអូវែ។

នៅក្នុងការចេញផ្សាយព័ត៌មាន Pinborg បាននិយាយថាលទ្ធផលគឺ “ធានា” ហើយនាងបានបន្ថែមថា “នឹងផ្តល់ដំបូន្មានដល់ស្ត្រីគ្មានកូន ដែលកំពុងព្យាយាមព្យាបាលការគ្មានកូន ដើម្បីបន្តដំណើរទៅមុខទៀត។ ការភ្ញោចអូវែ មិនបង្ហាញពីគ្រោះថ្នាក់នៃការប្រឈមទៅនឹងការកើតជំងឺមហារីកក្រពេញអូវែនោះទេ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង