ជាទូទៅ មនុស្សភាគច្រើនដែលមានតម្រងនោមតែមួយដែលមានសុខភាពល្អក៏តែងតែមានបញ្ហាមួយចំនួនផងដែរ។ ទោះយ៉ាងណា បញ្ហារយៈពេលវែងមួយចំនួនត្រូវបានគេឃើញនៅក្នុងមនុស្សមួយចំនួន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចំពោះមនុស្សខ្លះដែលបានកើតមកមានតម្រងងនោមតែមួយ ឬកាត់តម្រងនោមចេញមួយពេលវ័យកុមារ គឺអាចមានឱកាសបាត់បង់មុខងារតម្រងនោមតិចតួចនៅពេលក្រោយក្នុងជីវិតរបស់ពួកគេ។ ជាធម្មតា វាត្រូវចំណាយពេល ២៥ ឆ្នាំ ឬច្រើនជាងនេះទើបវាកើតឡើង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
វាក៏អាចជាឱកាសនៃការមានសម្ពាធឈាមខ្ពស់នៅពេលក្រោយក្នុងជីវិតរបស់ពួកគេផងដែរ។ ទោះយ៉ាងណា ការខាតបង់មុខងារតម្រងនោម ជាធម្មតាស្រាលខ្លាំងណាស់ហើយវិសាលភាពនៃជីវិតគឺនៅធម្មតាដដែល។ មនុស្សភាគច្រើនដែលមានតម្រងនោមតែមួយរស់នៅជាមួយជីវិតធម្មតា មានសុខភាពល្អ និងមានបញ្ហាតិចតួចប៉ុណ្ណោះ។
តើមនុស្សម្នាក់ដែលមានតម្រងនោមតែមួយគួរជួបគ្រូពេទ្យញឹកញាប់ប៉ុណ្ណា?
អ្នកគួរតែមានការត្រួតពិនិត្យមុខងារតម្រងនោមរបស់អ្នកយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។ អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកនឹងពិនិត្យមើលមុខងារតម្រងនោមរបស់អ្នកដោយការផ្តល់ឲ្យអ្នកនូវការធ្វើតេស្តទឹកនោម និងការធ្វើតេស្តឈាមដ៏សាមញ្ញមួយ។ អ្នកក៏គួរតែមានការត្រួតពិនិត្យសម្ពាធឈាមរបស់អ្នករៀងរាល់ឆ្នាំផងដែរ។ មនុស្សភាគច្រើនដែលមានតម្រងនោមមានសុខភាពល្អតែមួយមិនចាំបាច់អនុវត្តតាមរបបអាហារពិសេសនោះទេ។ ប្រសិនបើអ្នកមានការប្តូរតម្រងនោមដោយសារជំងឺតម្រងនោម ឬជំងឺខ្សោយតម្រងនោម អ្នកអាចនឹងមានការរឹតបន្តឹងមួយចំនួនចំពោះចំណីអាហារប្រចាំថ្ងៃរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីរបបអាហាររបស់អ្នក អ្នកគួរពិភាក្សាជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក ឬគ្រូពេទ្យឯកទេសខាងចំនីអាហារ៕