មានហេតុផលជាច្រើន ដែលអាចធ្វើឲ្យស្ត្រីមានផ្ទៃពោះឈឺចង្កេះ។ មូលហេតុដែលបង្កមានដូចជា ៖
ការឡើងទម្ងន់
ក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីដែលមានសុខភាពល្អជាធម្មតានឹងឡើងទម្ងន់ចន្លោះពី ១០ ទៅ ២០ គីឡូក្រាម។ ឆ្អឹងកងខ្នងមានមុខងារទ្រទម្ងន់ទាំងនោះ ដូចនេះហើយទើបអាចបណ្តាលឲ្យឈឺចង្កេះ។ ទម្ងន់នៃការរីកលូតលាស់របស់ទារក និងស្បូនក៏ដាក់សម្ពាធទៅលើសរសៃឈាម និងសរសៃប្រសាទនៅក្នុងឆ្អឹងអាងត្រគាក និងចង្កេះផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការផ្លាស់ប្តូរអ័រម៉ូន
ក្នុងអំឡុងពេលមានផ្ទៃពោះ រាងកាយរបស់អ្នកធ្វើឲ្យសរសៃចងនៅតំបន់អាងត្រគាកនិងសន្លាក់ក៏ធូរជាងមុន សម្រាប់ការរៀបចំក្នុងដំណើរនៃការសម្រាល។ រាងកាយក៏អាចធ្វើឲ្យសរសៃចងដែលទ្រឆ្អឹងកងខ្នងធូរជាងមុន ជាហេតុនាំឲ្យឈឺចង្កេះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការញែកសាច់ដុំ
ការរីកនៃស្បូនធ្វើឲ្យសាច់ដុំដែលរត់ពីឆ្អឹងជំនីទៅឆ្អឹងអាងត្រគាកអាចនឹងញែកជាពីចំកណ្តាល។ ការញែកនេះហើយដែលនាំឲ្យមានការឈឺចាប់។
ស្ត្រេស
ភាពតានតឹងក្នុងអារម្មណ៍អាចបង្កឲ្យមានភាពតានតឹងនៅក្នុងសាច់ដុំត្រឡប់មកវិញដែលអាចនឹងមានអារម្មណ៍ថា ដូចជាការឈឺខ្នង ឬ ចង្កេះ៕