ការដុះឬសនៅក្នុងប្រដាប់បន្តពូជ ត្រូវបានបង្កឡើងដោយមេរោគ HPV ។ វាមានប្រភេទខុសគ្នាជាង ១០០ ប្រភេទនៃមេរោគ HPV ហើយវាមានតែមួយចំនួនប៉ុណ្ណោះដែលបណ្តាលឲ្យដុះឬសក្នុងប្រដាប់បន្តពូជ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វាមានប្រហែលជា ៤០ ប្រភេទដែលឆ្លងតាមរយៈការរួមភេទ។ ប្រភេទផ្សេងទៀតបណ្តាលឲ្យដុះឬសនៅលើដៃជើង និងមុខ ដែលប្រភេទនៃមេរោគ HPV ទាំងនេះមិនបានបណ្តាលឲ្យដុះឬសនៅក្នុងប្រដាប់បន្តពូជនោះទេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឬសនៅក្នុងប្រដាប់បន្តពូជមានការឆ្លង និងចម្លងតាមរយៈការរួមភេទជាមួយដៃគូដែលមានមេរោគ។ ប្រមាណជាពីរភាគបីនៃមនុស្សដែលបានរួមភេទជាមួយដៃគូដែលមានមេរោគ គឺមានលេចឡើងនូវការដុះឬសនៅក្នុងប្រដាប់បន្តពូជក្នុងរយៈពេលបីខែបន្ទាប់ពីការរួមភេទ។
មេរោគ HPV គឺជាមូលហេតុនាំមុខគេនៃជំងឺមហារីកមាត់ស្បូន។ ការធ្វើតេស្តដោយកៀរយកកោសិកាមាត់ស្បូនទៅពិនិត្យគឺមានសារៈសំខាន់ណាស់ ដើម្បីធានាថាអ្នកមិនមានជំងឺមហារីកមាត់ស្បូនបន្ថែមទៀត។ ការចាក់ថ្នាំបង្ការប្រឆាំងនឹងមេរោគ HPV គឺមានស្ទើរតែគ្រប់ប្រទេសទូរទាំងពិភពលោក ហើយអ្នកគួរតែចាក់វា៕