ក្នុងអំឡុងពេលមានផ្ទៃពោះ មានស្ត្រីជាច្រើនដែលធ្លាប់មានបញ្ហាហៀរនោមដោយអត់ដឹងខ្លួន។ រោគសញ្ញានេះអាចនឹងមានកម្រិតស្រាល និងកើតឡើងយូរៗម្តងសម្រាប់ស្ត្រីមានផ្ទៃពោះមួយចំនួន ប៉ុន្តែវាក៏អាចធ្ងន់ធ្ងរសម្រាប់មនុស្សមួយចំនួនផ្សេងទៀត។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
បើយោងតាមការសិក្សាបានបង្ហាញថាអាយុ និងទម្ងន់របស់រាងកាយ គឺជាកត្តាហានិភ័យសម្រាប់ការហៀរនោមក្នុងអំឡុងពេលមានផ្ទៃពោះ។ រោគសញ្ញាទាំងអស់នោះអាចមាននៅតែមានបន្ត បន្ទាប់ពីសម្រាលកូនរួច ឬក៏អាចបាត់ទៅវិញពេលសម្រាលកូនរួច។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ស្ត្រីមួយចំនួនមិនមានបញ្ហាទាក់ទងទៅនឹងប្លោកនោមរហូតដល់ពួកគេឈានដល់អាយុ ៤០ ឆ្នាំ។ បន្ទាប់ពីមានផ្ទៃពោះ បញ្ហាហៀរនោមអាចតែបន្ត ដោយសារតែការសម្រាលកូនធ្វើយឲ្សាច់ដុំមអាងត្រគាករបស់អ្នកចុះខ្សោយ ដែលអាចបណ្តាលឲ្យប្លោកនោមមានសកម្មភាពខ្លាំងជាងមុន។
ការមានផ្ទៃពោះ និងការសម្រាលកូនក៏ជាកត្តាជំរុញឲ្យមានបញ្ហាដល់ការបញ្ជារបស់ប្លោកនោមផងដែរ ដោយសារតែលក្ខខណ្ឌដូចខាងក្រោម ៖
• ការខូចខាតសរសៃប្រសាទដែលគ្រប់គ្រងប្លោកនោម
• បង្ហួរនោម និងប្លោកនោមមានការផ្លាស់ប្តូរក្នុងអំឡុងពេលមានផ្ទៃពោះបាន
• ការកាត់សាច់ដុំក្នុងអាងត្រគាកក្នុងអំឡុងពេលសម្រាល ដើម្បីងាយស្រួលឲ្យទារកលូនចេញមក៕