ប្រមេះទឹកថ្លា គឺជាការឆ្លងមេរោគនៃការរលាកប្រដាប់ភេទដោយសារបាក់តេរី។ ប្រមេះទឹកថ្ លាអាចជាការលំបាកក្នុងការធ្វើរកវិនិច្ឆ័យ ដោយសារតែការឆ្លងមេរោគភ្លាមៗក្នុងរយៈពេល ២ ទៅ ១០ ថ្ងៃ គឺគ្មានសញ្ញា ឬរោគសញ្ញាអ្វីទាំងអស់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅពេលដែលរោគសញ្ញាចាប់ផ្តើមចេញ គឺភាគច្រើនមាននៅសប្តាហ៍ទីបីបន្ទាប់ពីអ្នកបានប៉ះពាល់ទៅនឹងមេរោគនៃជំងឺប្រមេះទឹកថ្លា។ សូម្បីតែនៅពេលដែលលេចឡើងនូវរោគសញ្ញា ក៏វាមានលក្ខណៈស្រាល ងាយមើលដឹង ហើយងាយឆ្លង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
រោគសញ្ញារបស់ជំងឺប្រមេះទឹកថ្លាមានដូចជា ៖
• នោមឈឺ
• ឈឺពោះផ្នែកខាងក្រោម
• ចំពោះស្ត្រី មានហូរទឹករំអិលពីទ្វារមាស
• ចំពោះបុរសមានហូរទឹករំអិលពីលិង្គ
• ចំពោះស្ត្រី មានការឈឺចាប់ពេលរួមភេទ
• ឈឺពងស្វាស ចំពោះបុរស៕