ទឹកក្រូច ពិតជាគ្មានតំលៃដល់រាងកាយរបស់អ្នកនោះទេ។ វាគ្មានសារធាតុចិញ្ចឹមអ្វីនោះទេ។ ទឹកក្រូច សំបូរទៅដោយជាតិស្ករ និងកាឡូរី ហើយគ្មានអ្វីផ្សេងទៀតទេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ភេសជ្ជៈដែលធ្វើឲ្យអ្នកមានសុខភាពល្អផ្សេងទៀត គឺត្រូវមានវីតាមីន និងសារធាតុរ៉ែ ដែលរាងកាយយើងអាចប្រើប្រាស់បាន។ សូម្បីតែទឹកធម្មតាក៏អាចបង្គ្រប់ជាតិទឹកឲ្យរាងកាយរបស់អ្នកបានដែរ ហើយគ្មានការបន្ថែមកាឡូរីបន្ថែមទៅលើរបបអាហាររបស់អ្នកទៀតផង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជាតិស្កររបស់ទឹកក្រូចរួមចំណែកក្នុងការធាត់លើសទម្ងន់ និងជំងឺទឹកនោមផ្អែម។ការផឹកទឹកក្រូចក៏មានទំនាក់ទំនងទៅនឹងជំងឺទឹកនោមផ្អែមប្រភេទទីពីរផងដែរ ដោយសារតែជាតិស្ករធ្វើឲ្យប៉ះពាល់ដល់អ័រម៉ូននៅក្នុងខ្លួនរបស់យើង។ ទឹកក្រូចធ្វើឲ្យចំណង់នៃការញុំាអាហាររបស់អ្នកកើនឡើង និងពិបាកក្នុងការបញ្ចុះទម្ងន់។
ទឹកក្រូចធ្វើឲ្យខូចធ្មេញ។ ជាតិស្ករក្នុងទឹកក្រូច និងការរួមបញ្ចូលគ្នារវាងបាក់តេរីក្នុងមាត់របស់អ្នកបង្កើតបានជាទឹកអាស៊ីត ដែលធ្វើឲ្យធ្មេញរបស់អ្នកមានប្រហោង និងពុកធ្មេញ។
ទឹកក្រូចធ្វើឲ្យឆ្អឹងរបស់អ្នកខ្សោយ ពីព្រោះទឹកក្រូចភាគច្រើនមានសារធាតុផូស្វ័រ និង ជាតិកាហ្វេអ៊ីន ដែលជាភ្នាក់ងារធ្វើឲ្យមានជំងឺពុកឆ្អឹង។
ទឹកក្រូចក៏អាចប៉ះពាល់ដល់សរីរាង្គសំខាន់ៗផ្សេងទៀតរបស់អ្នកផងដែរ ហើយការស្រាវជ្រាវបានបង្ហាញឲ្យឃើញថា ការកើនឡើងនៃការទទួលទឹកក្រូចអាចត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺតម្រងនោមរ៉ាំរ៉ៃ ជំងឺខ្លាញ់រុំថ្លើម និងជំងឺថ្លើមរ៉ាំរ៉ៃ៕