ការស្រាវជ្រាវបានបង្ហាញឲ្យឃើញថា សារធាតុចិញ្ចឹមមួយចំនួន គឺមានសារៈសំខាន់សម្រាប់បង្ការ និងការផ្លាស់ប្តូរសញ្ញានៃភាពចាស់ស្បែកជាច្រើន។ របបអាហារល្អ និងមានតុល្យភាព គឺមានសារៈសំខាន់ណាស់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការបរិភោគប្រភេទនៃអាហារដែលមានសុខភាពល្អអាចជួយរក្សាស្បែកឲ្យទន់ និងជារបាំងមុខយ៉ាងក្រាស់ ដើម្បីការពារជំងឺស្បែកផ្សេងៗ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
1) វីតាមីន A ជួយបំបាត់ភាពជ្រីវជ្រួញ ដែលវាមាននៅក្នុងឡេ ក្រែម និងផលិតផលវេជ្ជសាស្រ្តមួយចំនួន។ វាជួយកាត់បន្ថយស្នាមជ្រួញ បន្ថយចំណុចពណ៌ត្នោត និងជួយបំបាត់ភាពគ្រើមឲ្យទៅជារលោងវិញ។
2) វីតាមីន B3 សម្រាប់បំបាត់ការរលាកក្រហម ដែលវាជួយបង្កើនជាតិទឹក ដើម្បីកាត់បន្ថយការរលាកក្រហម។ វាមាននៅក្នុងឡេ ក្រែម និងសេរ៉ូមមួយចំនួន។ វាជារបាំងការពារស្បែកខាងក្រៅរបស់អ្នក។
3) វីតាមីន C សម្រាប់បំបាត់ស្នាមអុចខ្មៅ ៖ វាជួយរក្សាជាតិសំណើមធ្វើឲ្យស្បែកភ្លឺរលោង ទន់ និងជួយកាត់បន្ថយស្នាមអុចខ្មៅ។
4) វីតាមីន E សម្រាប់ផ្តល់សំណើម ដែលវាជួយស្បែកកុំឲ្យស្ងួត កុំឲ្យឡើងពងបែក វាជួយការពារកាំរស្មី UV។ វាមាននៅក្នុងឡេការពារកំដៅថ្ងៃ។
5) វីតាមីន K សម្រាប់ជួយកាត់បន្ថយរង្វង់ខ្មៅក្រោមភ្នែក ដែលវាមាននៅក្នុងក្រែមលាបភ្នែកមួយចំនួន។ វាអាចជួយអោយរង្វង់ក្រោមភ្នែកភ្លឺរលោង និងកាត់បន្ថយភាពខ្មៅ៕