ទឹកដោះដំបូង គឺជាសារធាតុទឹកដោះគោរាវ ដែលចេញពីដោះរបស់មនុស្ស សត្វគោ និងសត្វផ្សេងទៀតនៅរយៈពេលប៉ុន្មានថ្ងៃដំបូងបន្ទាប់ពីសម្រាលកូនរួច។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
វាមានជាតិប្រូតេអ៊ីន កាបូអ៊ីដ្រាត ខ្លាញ់ វីតាមីន សារធាតុរ៉ែ និងអង្គបដិបក្ខដែលប្រយុទ្ធប្រឆាំងនឹងភ្នាក់ងារបង្ករជំងឺដូចជាបាក់តេរី និងវីរុស។ អង្គបដិបក្ខនៅក្នុងទឹកដោះដំបូងមានកម្រិតខ្ពស់ជាងទឹកដោះធម្មតា ១០០ ដង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មនុស្សមានការចាប់អារម្មណ៍ជាមួយទឹកដោះដំបូងដោយសារតែកម្រិតនៃអង្គបដិបក្ខខ្ពស់។ ពួកគេគិតថាអង្គបដិប្រាណនេះអាចបងា្ករការឆ្លងមេរោគពោះវៀននៅក្នុងខ្លួនមនុស្សបាន។ អ្នកដែលមានកំលាំងមាំមួនមួយចំនួនប្រើទឹកដោះដំបូង ដើម្បីដុតជាតិខ្លាញ់ បង្កើនសាច់ដុំ បង្កើនកម្លាំង និងភាពរឹងមាំ។ ទឹកដោះដំបូងក៏ត្រូវបានប្រើសម្រាប់ការបង្កើនប្រព័ន្ធភាពស៊ាំ ការព្យាបាលរបួស ការជួសជុលការខូចខាតប្រព័ន្ធសរសៃប្រសាទ ធ្វើឲ្យអារម្មណ៍ និងញ្ញាណល្អប្រសើរឡើង ពន្យឺតភាពចាស់ និងជាភ្នាក់ងារសម្រាប់សម្លាប់បាក់តេរី និងពពួកផ្សិតមួយចំនួន។ ទឹកដោះដំបូងត្រូវបានគេដាក់ចូលក្នុងរន្ធគូថ ដើម្បីព្យាបាលការរលាកនៃពោះវៀនធំ៕