ការសាក់រូបបានក្លាយទៅជាការពេញនិយមមួយ ដែលមានប្រជាប្រិយភាព ប៉ុន្តែយើងគួរតែចងចាំថាផលប៉ះពាល់ជាអចិន្រ្តៃយ៍ គឺការវះកាត់ដើម្បីយកស្នាមសាក់នេះចេញ ប្រសិនបើអ្នកចង់លុបវិញ។ ការចាក់សាក់ គឺពាក់ព័ន្ធនឹងហានិភ័យនៃការឆ្លងមេរោគផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
តើអ្វីទៅជាហានិភ័យនៃការសាក់លើស្បែក?
ខាងក្រោមនេះ គឺជាផលវិបាកចម្បងដែលអាចបណ្តាលពីការសាក់ ៖
• ការឆ្លងមេរោគ ៖ ឧបករណ៍ចាក់សាក់ និងម្ជុលដែលមិនបានសម្លាប់មេរោគ អាចចម្លងជំងឺឆ្លងដូចជាជំងឺរលាកថ្លើម។ ហានិភ័យនៃការឆ្លងមេរោគនេះ គឺជាហេតុផលដែលសេវាកម្មឈាមជាតិមិនអនុញ្ញាតឲ្យអ្នកបរិច្ចាគឈាមរហូតដល់ ៦ ខែបន្ទាប់ពីសាក់រួច។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• បញ្ហានៃការលុបសាក់ចេញវិញ ៖ ទោះបីជាបច្ចុប្បន្នមានបច្ចេកវិទ្យាទំនើបក្នុងការប្រើកាំរស្មីឡាស៊ែរដើម្បីលុបស្នាមសាក់ក៏ដោយ ក៏វាមានការឈឺចាប់ដែរ។ ដើម្បីលុបស្នាមសាក់បាន គឺត្រូវការព្យាបាលជាច្រើន និងចំណាយពេលយូរ។ ការលុបស្នាមសាក់ដែលមិនបន្សល់ទុកនូវស្លាកស្នាម គឺមិនអាចទៅរួចនោះទេ។
• ប្រតិកម្ម ៖ ការប្រតិកម្មទៅនឹងសារធាតុពណ៌សម្រាប់សាក់គឺកម្រណាស់ តែបើមានវិញគឺពិបាកក្នុងការធ្វើឲ្យបាត់វិញណាស់។ ជួនកាល មនុស្សអាចប្រតិកម្មអាលែកស៊ីទៅនឹងការចាក់សាក់របស់ពួកគេជាច្រើនឆ្នាំ។
• ឡើងដុំសាច់ ៖ វាគឺជាដុំដែលបង្កើតឡើងដោយភាគល្អិតនៃជាតិពណ៌របស់សាក់៕