ក្មេងប្រុសជំទង់ដែលមានដោះធំ គឺបង្កឡើងដោយការផ្លាស់ប្តូរអ័រម៉ូននៅពេលពេញវ័យ។ ជាធម្មតាវាបាត់វិញក្នុងរយៈពេល ៦ ខែទៅ ២ ឆ្នាំ បន្ទាប់ពីពេញវ័យ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ចំពោះបុរសពេញវ័យវិញ ការឡើងដោះដូចមនុស្សស្រីភាគច្រើនបង្កឡើងដោយលក្ខខណ្ឌមួយចំនួនដូចជាជំងឺមហារីកថ្លើម ជំងឺមហារីកសួត ជំងឺថ្លើម ជំងឺក្រពេញទីរ៉ូអ៊ីតធ្វើការខ្លាំង ឬដោយសារមានបញ្ហាអ័រម៉ូនដូចជាជំងឺមហារីកក្រពេញប្រូស្តាត ឬជំងឺមហារីកពងស្វាស។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជាតិអាល់កុល កញ្ឆា ហ្វេតាមីន និងហេរ៉ូអ៊ីន ក៏អាចបណ្តាលឲ្យមនុស្សប្រុសឡើងដោះដូចមនុស្សស្រីដែរ។ ការប្រើប្រាស់ថ្នាំមួយចំនួនក៏អាចបណ្តាលឲ្យមនុស្សប្រុសឡើងដោះធំដែរដូចជា ៖
• ថ្នាំស្តេរ៉ូអ៊ីត
• ថ្នាំសម្រាប់ព្យាបាលជំងឺដំបៅ
• ថ្នាំសម្រាប់ព្យាបាលជំងឺប្រកាច់
• ថ្នាំបេះដូងមួយចំនួន
• ការព្យាបាលដោយគីមីនៅក្នុងជំងឺមហារីក
• ថ្នាំវិកលចរឹកមួយចំនួន៕