ខ្យល់គ អាចកើតឡើងដោយសារការធ្លាក់ចុះនៃលំហូរឈាមទៅកាន់ខួរក្បាល។ បន្ទាប់ពីអ្នកបាត់បង់ស្មារតី ធ្លាក់ ឬដួលទៅលើដីពេលនោះឈាមអាចហូរទៅកាន់ខួរក្បាលរបស់អ្នកបានច្រើនវិញដែលធ្វើឲ្យអ្នកដឹងខ្លួនធម្មតាវិញ។
មូលហេតុដែលច្រើនកើតបំផុត ដែលនាំឲ្យអ្នកខ្យល់គមានដូចជា ៖
• ដោយសារតែប្រពន្ធ័ប្រសាទ ដែលបានបណ្តាលឲ្យចង្វាក់បេះដូងដើរយឺត និងសរសៃឈាមរីក ជាលទ្ធផលធ្វើឲ្យឈាមនៅក្នុងរាងកាយចាល់នៅផ្នែកខាងក្រោមនៃរាងកាយ និងមានឈាមតិចទៅកាន់ខួរក្បាល។ បញ្ហាប្រពន្ធ័ប្រសាទនេះអាចកើតឡើងដោយរឿងជាច្រើនរួមទាំងស្ត្រេស ការឈឺចាប់ ការភ័យខ្លាច ក្អកដំនកដង្ហើម និងការនោម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• សម្ពាធឈាមធ្លាក់ចុះពេលអង្គុយ ឬឈរ ឬពេលប្តូរទីកន្លែង ដែលបញ្ហានេះអាចកើតឡើង ប្រសិនបើអ្នកក្រោកឈរឡើងយ៉ាងឆាប់រហ័សពេក ការខ្វះជាតិទឹក ឬដោយសារថ្នាំមួយចំនួនដូចជាអ្នកដែលមានសម្ពាធឈាមខ្ពស់ជាដើម។
ការដួលសន្លប់ដែលបណ្តាលមកពីបញ្ហាប្រពន្ធ័ប្រសាទ គឺមានភាពងាយស្រួលក្នុងការដឹង។ ភាគច្រើនវាកើតឡើងចំពោះមនុស្សមួយចំនួនដែលសន្លប់ពេលឃើញឈាមដោយសារតែការភ័យខ្លាច។ មនុស្សមួយចំនួនអាចដឹងខ្លួនថាពួកគេល្វើយដោយសារតែពួកគេមានរោគសញ្ញាជាមុនដូចជាមានអារម្មណ៍ខ្សោយ ក្អួត ក្តៅខ្លួន ឬវិលមុខ។ បន្ទាប់ពីពួកគេបានភ្ញាក់ឡើងពួកគេអាចមានអារម្មណ៍វង្វេង វិលមុខ ឬឈឺមួយរយៈ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មូលហេតុមួយចំនួននៃការដួលសន្លប់ដែលអាចធ្ងន់ធ្ងរមានដូចជា ៖
• បញ្ហាបេះដូង ឬសរសៃឈាមដូចជាដុំកំណកឈាមក្នុងសួត ចង្វាក់បេះដូងមិនប្រក្រតី បញ្ហាសន្ទះប្រើសបេះដូង ឬជំងឺបេះដូង។
• បញ្ហាប្រព័ន្ធប្រសាទដូចជាការប្រកាច់ ជំងឺដាច់សរសៃឈាមខួរក្បាល ឬជំងឺដែលកើតមានឡើងនៅពេលដែលលំហូរឈាមទៅកាន់ផ្នែកមួយនៃខួរក្បាលថយចុះ៕