កាលណាសាច់ដុំកំភួនជើង ឬសាច់ដុំជើងរបស់អ្នកក្លាយទៅជារឹង និងឈឺចាប់យ៉ាងខ្លាំងភ្លាមៗ នោះហើយដែលហៅថាការរមួលសាច់ដុំ ឬរមួលក្រពើ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មូលហេតុដែលបង្កឲ្យរមួលសាច់ដុំ ឬរមួលក្រពើមានដូចជា ៖
• មិនសូវមានចរន្តឈាមរត់នៅក្នុងជើង
• សាច់ដុំកំភួនជើងធ្វើការខ្លាំងពេកពេលហាត់ប្រាណ
• អ្នកមិនបានកំដៅសាច់ដុំ មុនពេលធ្វើលំហាត់ប្រាណ
• ហាត់ប្រាណនៅកន្លែងដែលក្តៅ
• សាច់ដុំអស់កម្លាំងខ្លាំងពេក
• ខ្លួនរបស់អ្នកខ្វះជាតិទឹក
• ខ្លួនរបស់អ្នកខ្វះជាតិម៉ាញ៉េស្យូម និងប៉ូតាស្យូម
• ខ្លួនរបស់អ្នកខ្វះជាតិកាល់ស្យូម ចំពោះស្ត្រីមានផ្ទៃពោះ
• សរសៃប្រសាទដំណើរការខុសប្រក្រតី ដែលអាចបង្កឡើងដោយបញ្ហាដូចជាការរងរបួសនៅឆ្អឹងខ្នង ឬកញ្ចឹងក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដូច្នេះដើម្បីជួយកាត់បន្ថយហានិភ័យនៃរមួលសាច់ដុំ ឬរមួលក្រពើ សូមអ្នកសាកល្បងតាមវិធីដូចខាងក្រោម ៖
- បរិភោគអាហារដែលសំបូរជាតិវីតាមីន ជាតិម៉ាញេស្យូម និងជាតិកាល់ស្យូម
- រក្សាសំណើមដល់រាងកាយឲ្យបានល្អ
- កំដៅសាច់ដុំឲ្យបានត្រឹមត្រូវ មុនពេលដែលការធ្វើលំហាត់ប្រាណ៕