• ប៉ះពាល់ដល់ការគេង
ប្រសិនបើអ្នកញុំាអាហារសម្រន់ពេលល្ងាចដែលមានសុខភាពល្អ ឬបរិមាណតិចតួចវាអាចជួយអ្នកក្នុងការគេង តែផ្ទុយទៅវិញ ប្រសិនបើអ្នកឃ្លាននៅពេលយប់ ហើយអ្នកបរិភោគអាហារមួយចំនួនដូចជាទឹកដោះគោមានជាតិខ្លាញ់ទាប ញុំាអាហារច្រើន និងអាហារហឹរនោះ វានឹងបង្កឲ្យមានការមិនស្រួល និងរំខានដល់ការគេងរបស់អ្នក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មុនពេលចូលគេង អ្នកគួរជៀសវាងអាហារដែលមានផ្ទុកសារធាតុរាវច្រើនដូចជាស៊ុប និងទឹកដោះគោ ដើម្បីការពារការនោមយប់ដែលរំខានដល់ដំណេករបស់អ្នក។ អាហារ និងភេសជ្ជៈជាតិកាហ្វេអ៊ីនដូចជាសូកូឡា កាហ្វេ ភេសជ្ជៈថាមពល និងអាហារបង្កើនថាមពលជាច្រើនទៀតអាចធ្វើឲ្យអ្នកគេងមិនលក់ និងរំខានដល់ដំណេករបស់អ្នក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ឡើងទម្ងន់
ការបរិភោគអាហារនៅពេលយប់ជាកត្តារួមចំណែកដល់ការឡើងទម្ងន់បើយោងទៅតាមអ្នកឯកទេសខាងចំណីអាហារ។ មនុស្សភាគច្រើនងាកផ្លាស់ប្តូរទៅទទួលទាននៅពេលយប់ដូចជាការ៉េម ឬនំដែលសំបូរទៅដោយកាឡូរី និងមានសារធាតុចិញ្ចឹមទាបដែលជាហេតុធ្វើឲ្យឡើងទម្ងន់។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកគួរជ្រើសរើសអាហារដែលមានសុខភាពល្អដូចជាគ្រាប់ធញ្ញជាតិ ឬផ្លែឈីជាដើម៕