នៅពេលដែលការកើតមុនមានភាពប្រសើរឡើងនោះ អ្នកត្រូវបន្តការប្រើប្រាស់ថ្នាំ ឬការព្យាបាលមុន ដើម្បីការពារកុំឲ្យមុនថ្មីកើតមានបន្តទៀត។ អ្នកអាចប្រើថ្នាំលាបនៅតំបន់ដែលមានបញ្ហាឆាប់កើតមុន ការបន្តប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើត ឬការព្យាបាលផ្សេងទៀតដែលគ្រូពេទ្យបានណែនាំ។
អ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យអំពីការរក្សាស្បែកឲ្យបានស្អាតល្អ។ អ្នកក៏អាចអនុវត្តន៍នូវគន្លឹះមួយចំនួនខាងក្រោមនេះ ដើម្បីបង្ការការកើតមុនដូចជា ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• លាងសម្អាតតំបន់ដែលឆាប់កើតមុនពីរដងក្នុងមួយថ្ងៃ ដើម្បីលាងសម្អាតជាតិប្រេងដែលលើស និងកោសិកាស្បែកដែលងាប់ ប៉ុន្តែការលាងសម្អាតច្រើនពេកអាចធ្វើឲ្យរលាកស្បែក។ អ្នកត្រូវលាងសម្អាតតំបន់ដែលរងផលប៉ះពាល់ជាមួយផលិតផលថែរក្សាស្បែកជាមួយទឹកដោយថ្នមៗ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ប្រើក្រែម ឬជែល ដើម្បីជួយលាងសម្អាតប្រេងដែលលើសជាមួយផលិតផលដែលមាន benzoyl peroxide ឬ salicylic ដែលជាសារធាតុផ្សំសកម្ម។ឮ
• ប្រើប្រាស់គ្រឿងសម្អាងដែលគ្មានជាតិប្រេង ដែលនឹងមិនធ្វើឲ្យស្ទះរន្ធញើស។
• លាងសម្អាតការតុបតែងមុខមុនពេលចូលគេង ដើម្បីការពារការស្ទះរន្ធញើសជាមួយទឹក និងសាប៊ូ។
• ជៀសវាងការស្លៀកពាក់ ការប្រើកាបូបស្ពាយ មួកសុវត្ថិភាព មួកធម្មតា និងឧបករណ៍កីឡាតឹងពេក ដើម្បីទប់ស្កាត់ការកកិតស្បែក ព្រោះវានឹងបានបង្កើតកំដៅ សំណើម ដែលអាចធ្វើឲ្យរលាកស្បែក។
• ងូតទឹកភ្លាម បន្ទាប់ពីបញ្ចេញកម្លាំងខ្លាំង ព្រោះជាតិប្រេង និងញើសនៅលើស្បែក អាចនាំឲ្យកើតមានការកើតមុន។
• ជៀសវាងការប៉ះពាល់ ឬកេះ តំបន់ដែលមានបញ្ហា ដែលវាអាចបង្កឲ្យកើតមុនកាន់តែច្រើន៕