• អាហារដែលមានរសជាតិល្វីង ជួយឲ្យរាងកាយយើងស្រូបយកសារធាតុចិញ្ចឹមបានល្អតាមរយៈការបង្កើនទឹករំលាយអាហារ និងបង្កើនការរំលាយអាហារ។ អាហារដែលមានរសជាតិល្វីង ជួយជំរុញឲ្យការទទួលរសជាតិរបស់យើងនៅលើអណ្តាតបានល្អ និងធ្វើឲ្យរំញោចដល់ការផលិតអង់ហ្ស៊ីម និងលំហូរទឹកប្រមាត់កើនឡើង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• អាហារដែលមានរសជាតិល្វីងជួយច្រោះជាតិពុល ៖ បន្លែបៃតងដែលមានរសជាតិល្វីងមានផ្ទុកទៅដោយសារជាតិសម្រាប់ជួយទ្រទ្រង់ថ្លើម និងជួយគ្រប់គ្រងកូឡេស្តេរ៉ុល អ័រម៉ូន ជួយច្រោះជាតិពុលក្នុងឈាម និងជួយបំបែកជាតិខ្លាញ់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• អាហារដែលមានរសជាតិល្វីង សំបូរទៅដោយវីតាមីន និងសារធាតុរ៉ែ ដែលជាទូទៅ អាហារពណ៌បៃតងដែលមានរសជាតិល្វីងសំបូរទៅដោយសារធាតុចិញ្ចឹមរួមទាំងវីតាមីន A, C និង K និងសារធាតុរ៉ែមួយចំនួនដូចជាកាល់ស្យូម ប៉ូតាស្យូម និងម៉ាញ៉េស្យូម ហើយវាក៏សំបូរទៅដោយជាតិអាស៊ីតហ្វូលិក និងជាតិសរសៃ ហើយវាមានជាតិខ្លាញ់ និងជាតិសូដ្យូមតិចផងដែរ៕