វាជារឿងគួរឲ្យអស់សំណើចណាស់ ប៉ុន្តែ វាអាចជាការពិតក្នុងករណីមួយចំនួន។ អ្វីដែលអ្នកគួរដឹងគឺថា ស្នាមជ្រួញ អាចបង្កឡើងដោយការរួមបញ្ចូលគ្នានៃកត្តាមួយចំនួនដូចជា ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• ចលនារបស់ផ្ទៃមុខដូចជាការញញឹម ដែលអាចនាំឲ្យអ្នកជ្រួញស្បែកមុខ។ រាល់ពេលដែលអ្នកប្រើសាច់ដុំមុខ វាធ្វើឲ្យស្បែកបត់បែន ហើយចលនាដដែលៗជារៀងរាល់ថ្ងៃធ្វើឲ្យវាមិនអាចត្រលប់មករកសភាពដើមវិញ ដែលជាហេតុធ្វើឲ្យមានជាស្នាមចង្អូរជាអចិន្រ្តៃយ៍នៅលើមុខរបស់អ្នក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• វ័យកាន់តែចាស់ ៖ កាលណាអ្នកកាន់តែចាស់ ស្បែករបស់អ្នកនឹងមិនសូវតឹងល្អ ហើយឆាប់ខូចខាតដោយសារការថយចុះនៃការផលិតប្រេង។ ជាតិខ្លាញ់នៅស្រទាប់ជ្រៅនៃស្បែករបស់អ្នកក៏ថយចុះ។ ទាំងអស់នេះហើយដែលបណ្តាលឲ្យស្បែកយារ និងជ្រួញ។
• ការប៉ះកាំរស្មី UV គឺជាមូលហេតុចម្បងនៃការជ្រួញស្បែក។ ការប៉ះពាល់ទៅនឹងពន្លឺកាំរស្មី UV ធ្វើឲ្យជាលិកាស្បែក និងជាតិសរសៃដែលស្ថិតនៅក្នុងស្រទាប់ជ្រៅនៃស្បែកខូចខាត។ កាលណាគ្មានជាលិកាទាំងនោះទ្រទ្រង់ស្បែករបស់អ្នក ភាពតឹងនៃស្បែកក៏មិនល្អដែរ ដែលជាហេតុធ្វើឲ្យស្បែកចាប់ផ្តើមខូង និងមានស្នាមជ្រីវជ្រួញ។
• ការជក់បារីអាចបង្កើនល្បឿនដំណើរការចាស់នៃស្បែករបស់អ្នក រួមទាំងភាពជ្រីវជ្រួញផងដែរដោយសារតែការផ្លាស់ប្តូរការផ្គត់ផ្គង់ឈាមទៅឲ្យស្បែកមិនបានល្អ៕