ការរលាកទ្វារមាស អាចបណ្ដាលឲ្យស្ត្រីធ្លាក់ស រមាស់ និងមានការឈឺចាប់តិចតួច។
ជាធម្មតាមូលហេតុនៃការរលាកទ្វារមាស គឺជាការផ្លាស់ប្តូរតុល្យភាពនៃបាក់តេរីទ្វារមាសធម្មតា ឬការបង្ករោគ ហើយវាក៏អាចបណ្តាលមកពីការថយចុះកម្រិតអ័រម៉ូនអឺសស្ត្រូសែនក្រោយអស់រដូវផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រភេទទូទៅបំផុតនៃការរលាកទ្វារមាសរួមមាន ៖
• ការរលាកទ្វារមាសដោយសារបាក់តេរី ដែលកើតឡើងដោយសារការរីកលូតលាស់ច្រើនពេកនៃសារពាង្គកាយ ដែលជាធម្មតាមានវត្តមាននៅក្នុងទ្វារមាស។
• ការឆ្លងមេរោគផ្សិត ដែលច្រើនតែបង្កឡើងដោយ albicans candida
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• រោគ trichomoniasis ដែលត្រូវបានបង្កឡើងដោយប៉ារ៉ាសិត ដែលឆ្លងតាមរយៈការរួមភេទ
• ការស្វិតទ្វារមាស ដែលបណ្ដាលបានមកពីការថយចុះកម្រិតអ័រម៉ូនអឺសស្ត្រូសែនក្រោយអស់រដូវ។
ការព្យាបាល គឺអាស្រ័យទៅលើប្រភេទនៃការរលាកទ្វារមាសដែលអ្នកមាន។ អ្នកនឹងត្រូវការប្រើប្រាស់ថ្នាំ ដើម្បីព្យាបាលការរលាកទ្វារមាស។
ប្រសិនបើអ្នកមានការរលាកទ្វារមាសដោយការឆ្លងមេរោគផ្សិត អ្នកអាចអនុវត្តន៍នូវជំហានដូចខាងក្រោមនេះ ៖
• ការប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជាសម្រាប់ការឆ្លងមេរោគផ្សិត ដែលអាចមានរយៈពេលពេល ១ ថ្ងៃ ៣ ថ្ងៃ ឬ ៧ ថ្ងៃ ដែលអាចជាក្រែម ឬថ្នាំស៊ុលទ្វារមាស ដូចជា clotrimazole miconazole ឬ tioconazole។ ផលិតផលមួយចំនួនអាចប្រើក្រែមដើម្បីលាបនៅខាងក្រៅ នៅបរបេរ និងមាត់ទ្វារមាស។
• ការប្រើប្រាស់ក្រណាត់ត្រជាក់ស្អំ ដើម្បីបន្ធូរបន្ថយភាពមិនសុខស្រួល រហូតដល់ថ្នាំប្រឆាំងមេរោគផ្សិតមានប្រសិទ្ធភាព៕