ប្រភេទថ្នាំមួយចំនួនត្រូវបានគេរកឃើញ ដើម្បីព្យាបាលជំងឺអសមត្តភាពផ្លូវភេទសម្រាប់ស្រ្តី។ ទោះបីជាយ៉ាងណា រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) មិនបានគាំទ្រឲ្យស្រ្តីប្រើប្រាស់ថ្នាំទាំងនេះនោះទេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជាការពិត រដ្ឋបាលចំណីអាហារ និងឱសថអាមេរិកមិនបានអនុម័តឲ្យមានការប្រើប្រាស់ថ្នាំសម្រាប់ព្យាបាលបញ្ហាក្នុងការដាស់អារម្មណ៍ផ្លូវភេទរបស់ស្ត្រីនោះទេ ដែលវាបានធ្វើឲ្យស្ត្រី ៤០ ភាគរយមានការព្រួយបារម្ភផ្លូវភេទអំពីរបាយការណ៍នេះ។
ការឆ្លើយតបទៅនឹងផ្លូវភេទរបស់ស្រ្តី គឺមានភាពស្មុគស្មាញ។ ចំពោះស្ត្រីភាគច្រើន ការដោះស្រាយការលំបាកនៅក្នុងសម្រើបផ្លូវភេទអាចនឹងមិនមានបញ្ហាពិតប្រាកដណាមួយឡើយ ប៉ុន្តែជាញឹកញាប់ គឺជាកង្វះចំណង់នៃការរួមភេទ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
កត្តាជាច្រើនដែលជះឥទ្ធិពលលើចំណង់ផ្លូវភេទរបស់ស្ត្រី រួមមាន ៖
• ស្ត្រីដែលមានភាពតានតឹងនៅក្នុងជីវិតប្រចាំថ្ងៃ អាចធ្វើឲ្យមានវិបត្តិនៃការរួមភេទ។
• ចំណង់ផ្លូវភេទខ្ពស់ និងទាប ដែលទាក់ទងទៅនឹងការចាប់ផ្ដើម ឬការបញ្ចប់នៃទំនាក់ទំនង ឬការផ្លាស់ប្តូរនៅជីវិតសំខាន់ ដូចជា ការមានផ្ទៃពោះ ឬរាំងរដូវ។
• ចំពោះស្ត្រីមួយចំនួនដែលឈានដល់ចំណុចកំពូលមានភាពលំបាក ដែលវាបណ្តាលមកពីការព្រួយបារម្ភ ឬកង្វល់ អាចធ្វើឲ្យស្ត្រីបាត់បង់ការចាប់អារម្មណ៍នៅក្នុងការរួមភេទ។
• ចំណង់ផ្លូវភេទជាញឹកញាប់ទាក់ទងនឹងអារម្មណ៍នៃភាពស្និទ្ធស្នាលជាមួយដៃគូ។
លើសពីនេះ បញ្ហាផ្លូវចិត្តក៏អាចចូលរួមចំណែកធ្វើឲ្យមានបញ្ហាជីវសាស្ត្របានផងដែរ។
• លក្ខខណ្ឌជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាជំងឺទឹកនោមផ្អែម ឬជំងឺក្រិនច្រើនកន្លែង អាចផ្លាស់ប្តូរវដ្តនៃការឆ្លើយតបផ្លូវភេទរបស់ស្ត្រីដែលអាចបង្កឲ្យមានការផ្លាស់ប្តូរក្នុងការដាស់អារម្មណ៍ ឬការឆ្លើយតបដល់ចំណុចកំពូល។
ប្រសិនបើអ្នកកំពុងមានការផ្លាស់ប្តូរ ឬការលំបាកនៅក្នុងមុខងារផ្លូវភេទ អ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យ។ ក្នុងករណីខ្លះ អ្នកអាចប្រើប្រាស់ថ្នាំអ័រម៉ូន ក្រែម ផលិតផលរំញោចអារម្មណ៍ ឬការព្យាបាលផ្សេងៗទៀត។
ប៉ុន្តែវាក៏មិនមានន័យថា វាអាចមានប្រសិទ្ធភាពចំពោះស្រ្តីគ្រប់រូបនោះទេ។ ដូច្នោះ អ្នកត្រូវទទួលការណែនាំពីគ្រូពេទ្យ ដើម្បីទទួលការព្យាបាលរោគផ្លូវភេទនោះ៕