ការរមាស់គូទ ច្រើនកើតមានឡើងនៅក្នុងរន្ធគូថ ឬស្បែកនៅជុំវិញរន្ធគូថ។
ជាញឹកញាប់ មូលហេតុនៃការរមាស់គូទមានដូចជា បញ្ហាស្បែក ការលាងសម្អាតខ្លាំងពេក ឬការមានជំងឺឬសដូងបាត។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រសិនបើអ្នកមានការរមាស់គូថជាប់លាប់ អ្នកត្រូវជួបជាមួយវេជ្ជបណ្ឌិត ដើម្បីទទួលយកការព្យាបាល និងការថែទាំដោយខ្លួនឯងឲ្យបានត្រឹមត្រូវ ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការរមាស់គូថក៏អាចកើតមានរួមជាមួយការក្រហាយ និងការឈឺចាប់។ ការរមាស់ និងការរលាកអាចកើតមានជាបណ្តោះអាសន្ន ឬជាប់រហូត ដោយអាស្រ័យលើមូលហេតុរបស់វា។
ការរមាស់គូថភាគច្រើន មិនតម្រូវឲ្យមានការព្ាយបាលនោះទេ ប៉ុន្តែអ្នកត្រូវទៅជួបគ្រូពេទ្យ ប្រសិនបើ ៖
• រមាស់គូទខ្លាំង ឬមានរយៈពេលយូរ ជាង ១ ទៅ ២ ខែ
• មានការហូរឈាមតាមរន្ធគូថ
• អ្នកមិនអាចរកឃើញនូវអ្វីដែលបានបណ្តាលឲ្យមានរមាស់ជាប់លាប់
• រមាស់គូថជាប់រហូតអាចនឹងទាក់ទងទៅនឹងបញ្ហាស្បែក ឬបញ្ហាសុខភាពដទៃទៀតដែលតម្រូវឲ្យមានការព្យាបាល៕