នៅពេលទារកចេះអង្គុយ ចេះញ៉ាំអាហាររឹង និងចាប់ផ្តើមចេះធ្វើបំលាស់ទី ទារកនឹងចាប់ផ្ដើមចាប់អ្វីដាក់ទៅក្នុងមាត់់ ដែលវាជាមូលហេតុនៃការបង្កបញ្ហាស្បែករបស់ទារកជាច្រើន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដូច្នោះ អ្នកម៉ាក់គួរតែ ៖
• ការប្រឈមមុខនឹងការកន្ទួលរមាស់ដោយសារខោទឹកនោមច្រើនកើតមានជាញឹកញាប់។ អ្នកត្រូវលាងសម្អាតគូទ និងប្រដាប់ភេទកូនឲ្បបានញឹកញាប់ដោយប្រើសាប៊ូសម្រាប់លាងសម្អាតដែលគ្មានពណ៌ គ្មានក្លិន គ្មានជាតិក្រអូប ឬថ្នាំសម្លាប់មេរោគ ហើយមានប្រសិទ្ធភាពក្នុងការព្យាបាលនៃកន្ទួលរមាស់ដោយសារខោទឹកនោម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• ការបង្កើតភាពរីករាយនៅពេលងូតទឹក ដើម្បីឲ្យទារកចង់ងូតទឹក។ ដូច្នេះ អ្នកអាចបង្កើនរយៈពេលនៃការងូត និងការប្រើពពុះសាប៊ូដើម្បីភាពសប្បាយរីករាយដល់ទារក។ អ្នកអាចប្រើប្រាស់សាប៊ូសម្រាប់ទារកដែលមានអាយុពី ៦ ទៅ ១២ ខែ ហើយអ្នកត្រូវលាងសម្អាតប្រដាប់បន្តពូជយ៉ាងហ្មត់ចត់ និងសម្ងួតឲ្យបានល្អ។
• ប្រសិនបើទារកមានស្បែកស្ងួត អ្នកត្រូវប្រើឡេសម្រាប់បន្សើមស្បែកក្រោមការត្រួតពិនិត្យពីគ្រូពេទ្យជំនាញរបស់អ្នក។
នៅពេលទារកមានអាយុ ៦ ខែ ទារកអាចចាប់ផ្តើមកើតមានរោគសញ្ញានៃជំងឺសើរស្បែក ដូចជាការឡើងកន្ទួលពណ៌ក្រហមតូចៗនៅលើថ្ពាល់ និងស្បែកក្បាល ហើយវាអាចនឹងហើម ឬក្រហមនៅពេលអេះ។ ជំងឺសើរស្បែក ជាទូទៅងាយនឹងកើតមាន និងមានទំនាក់ទំនងជាមួយជំងឺហឺត ជំងឺគ្រុនផ្ដាសាយ និងអាលែកស៊ី។ វាអាចធ្វើឲ្យកូនអ្នករមាស់កាន់តែខ្លាំង ដែលធ្វើឲ្យស្បែករបស់ទារកប្រែជារលាក ឬឆ្លងមេរោគ។
អ្នកអាចប្រើសាប៊ូ ក្រែមប្រភេទស្តេរ៉ូអ៊ីត និងអាចប្រើប្រាស់ថ្នាំប្រឆាំងនឹងការអាលែកស៊ីដែលចេញដោយវេជ្ជបណ្ឌិតជំនាញ៕