ចំពោះស្ត្រីមួយចំនួន ការប្រើថ្នាំពន្យារកំណើតអាចជួយឲ្យវដ្តរដូវមានភាពទៀងទាត់ ប៉ុន្តែ ទោះបីជាយ៉ាងណា ស្ត្រីមួយចំនួនផ្សេងទៀតអាចកើតមានភាពមិនប្រក្រតីនៃវដ្តរដូវ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការពិនិត្យអាងត្រគាកជាទៀងទាត់ អាចជួយធានាថាពីផលប៉ះពាល់ដល់សរីរាង្គបន្តពូជរបស់ស្ត្រី ដោយអាចធ្វើរោគវិនិច្ឆ័យបានយ៉ាងឆាប់រហ័ស តាមដែលអាចធ្វើបាន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
លើសពីនេះទៀត អ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើ ៖
• បញ្ឈប់ការមានរដូវយូរជាងរយៈពេល ៩០ ថ្ងៃ ហើយអ្នកមិនមានផ្ទៃពោះ
• ការមានរដូវខុសប្រក្រតី ដែលជាធម្មតាវាមានភាពទៀងទាត់
• ធ្លាក់ឈាមមានរយៈពេលយូរជាង ៧ ថ្ងៃ
• ធ្លាក់ឈាមរដូវខុសពីធម្មតា ឬជោគសំឡីច្រើនជាងមួយជារៀងរាល់ម៉ោង ឬពីរម៉ោងម្ដង
• វដ្ដរដូវមានរយៈពេលតិចជាង ២១ ថ្ងៃ ឬលើសពី ៣៥ ថ្ងៃ
• ធ្លាក់ឈាមក្នុងចន្លោះនៃវដ្ដរដូវ
• ចាប់ផ្ដើមមានការឈឺចាប់ធ្ងន់ធ្ងរនៅពេលមានរដូវ
• កើតមានគ្រុនក្តៅ និងមានអារម្មណ៍ថាឈឺភ្លាមៗ បន្ទាប់ពីប្រើសំឡី។
អ្នកត្រូវចងចាំថា ការតាមដានវដ្តរដូវអាចជួយអ្នកក្នុងការស្វែងរកអ្វីដែលជារឿងធម្មតាសម្រាប់អ្នក និងអ្វីដែលមិនមែនជាភាពធម្មតា។ ប្រសិនបើអ្នកមានសំណួរ ឬការព្រួយបារម្ភអំពីវដ្តរដូវ អ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យ៕