ការវិភាគទឹកនោម គឺជាការធ្វើតេស្តមួយសម្រាប់វាយតម្លៃ និងដើម្បីស្វែងរកភាពខុសប្រក្រតីនៃទឹកនោម រួមមានការឆ្លងមេរោគផ្លូវទឹកនោម ជំងឺតម្រងនោម និងជំងឺទឹកនោមផ្អែម។
ការវិភាគទឹកនោម គឺជាការពិនិត្យទៅលើលក្ខណៈ កំហាប់ និងសមាធាតុដែលមានផ្ទុកនៅក្នុងទឹកនោម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
លទ្ធផលនៃការវិភាគទឹកនោម ដែលមានភាពមិនប្រក្រតីអាចជាជំងឺ។ ឧទាហរណ៍ ការឆ្លងមេរោគលើផ្លូវទឹកនោម នោះទឹកនោមនឹងមានលក្ខណៈល្អក់ ហើយការកើនឡើងនៃកម្រិតប្រូតេអ៊ីននៅក្នុងទឹកនោមអាចជាសញ្ញានៃជំងឺតម្រងនោម។
លទ្ធផលនៃភាពមិនប្រក្រតីនៃការវិភាគទឹកនោមជាញឹកញាប់ គឺតម្រូវឲ្យមានការធ្វើតេស្ត និងការវាយតម្លៃបន្ថែមទៀត ដើម្បីស្វែងរកប្រភពនៃបញ្ហា។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជាទូទៅ ការវិភាគទឹកនោម គឺត្រូវធ្វើឡើងដើម្បី ៖
• ការវាយតម្លៃសុខភាពទូទៅរបស់អ្នក ដូចជាការពិនិត្យរកការមានផ្ទៃពោះ ការរៀបចំមុនពេលវះកាត់ ឬការពិនិត្យមើលរកភាពខុសគ្នានៃជំងឺ ដូចជាជំងឺទឹកនោមផ្អែម ជំងឺតម្រងនោម និងជំងឺថ្លើម។
• ការធ្វើរោគវិនិច្ឆ័យជំងឺ នៅក្នុងករណីដែលអ្នកមានសញ្ញាមួយចំនួនដូចជា ឈឺពោះ ឈឺខ្នង នោមញឹក ឬនោមឈឺ ឈាមនៅក្នុងទឹកនោម ឬបញ្ហាទឹកនោមផ្សេងទៀត។ ការវិភាគទឹកនោម អាចជួយវិភាគមូលហេតុនៃរោគសញ្ញាទាំងនេះបាន។
• ការត្រួតពិនិត្យជំងឺ ប្រសិនបើអ្នកត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺ ដូចជាជំងឺតម្រងនោម ឬជំងឺផ្លូវទឹកនោម គ្រូពេទ្យអាចណែនាំឲ្យធ្វើការវិភាគទឹកនោមឲ្យបានទៀងទាត់ដើម្បីតាមដានស្ថានភាពជំងឺ និងការព្យាបាល៕