វាគឺជាពត៌មានដ៏ល្អមួយសម្រាប់អ្នកដែលចង់ឲ្យបេះដូងមានសុខភាពល្អ។ អ្នកគ្រាន់តែធ្វើការផ្លាស់ប្តូររបៀបរបបក្នុងការរស់នៅងាយៗមួយចំនួន ដូចជា ៖
• ការបរិភោគបន្លែ និងផ្លែឈើឲ្យបាន ៥ ដងក្នុងមួយថ្ងៃ ដើម្បីជួយបង្កើនសុខភាពបេះដូងឱ្យកាន់តែមានភាពល្អប្រសើរ។ អ្នកគ្រាន់តែចាប់ផ្តើមដោយការបរិភោគអាហារនៅពេលព្រឹក រួមជាមួយការបរិភោគផ្លែឈើ ឬបន្លែយ៉ាងហោចណាស់មួយដង។ បន្ទាប់មក អ្នកអាចទទួលទានអាហារសម្រន់ ដោយគ្រាន់តែបន្ថែមបន្លែ ឬផ្លែឈើជាមួយតែប៉ុណ្ណោះ។ អ្នកត្រូវធ្វើយ៉ាងណាត្រូវបន្ថែមផ្លែឈើ និងបន្លែទៅក្នុងអាហាររបស់អ្នកឲ្យបាន ៥ ដងជាប្រចាំថ្ងៃ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ការធ្វើលំហាត់ប្រាណកម្រិតមធ្យម យ៉ាងហោចណាស់ ១០ នាទីជារៀងរាល់ថ្ងៃ ឬមួយ អ្នកគ្រាន់ធ្វើលំហាត់ប្រាណឲ្យបាន ៦០ ទៅ ៩០ នាទីក្នុងមួយសប្តាហ៍ គឺអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបានរហូតដល់ទៅពាក់កណ្តាល។ ការធ្វើលំហាត់ប្រាណនោះរួមមានការដើរឡើងចុះតាមជណ្តើរជើង ការដើរ ការធ្វើចលនាបន្តិចបន្តួច ។ល។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• គុណភាពនៃការគេង គឺជាកត្តាដ៏សំខាន់នៃសុខភាពបេះដូង។ អ្នកត្រូវព្យាយាមគេងឲ្យបាន ៨ម៉ោង ជារៀងរាល់យប់។