ចំណង់អាហាររបស់ទារក គឺអាស្រ័យទៅលើអាយុរបស់ទារក។ គំនិតដ៏ល្អមួយ ដើម្បីឲ្យទារកអាចទទួលទានអាហារបាន អ្នកត្រូវចាប់ផ្ដើមនៅពេលទារកមានអាយុចាប់ពី ៦ ខែឡើងទៅ។ ប៉ុន្តែទារកទាំងអស់ គឺមានលក្ខណៈមិនដូចគ្នានោះទេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទារកមួយចំនួនអាចឆាប់នឹងទទួលយកការទទួលទានអាហារ ហើយចំពោះការផ្តាច់ដោះ គឺត្រូវធ្វើឡើងបន្តិចម្ដងៗ។ ជាធម្មតាទារកភាគច្រើននឹងត្រូវការទឹកដោះម្ដាយ ឬទឹកដោះគោ យ៉ាងហោចណាស់ដល់ពួកគេមានអាយុមួយឆ្នាំ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដូច្នេះ អ្នកមិនចាំបាច់ប្រញាប់ផ្ដល់គ្រាប់ធញ្ញជាតិ ឬបបរ នៅពេលទារកមានអាយុ ៦ ខែនោះទេ។
នៅក្នុងជំហានដំបូង ប្រសិនបើអ្នករកឃើញថា កូនរបស់អ្នកអាចចាប់ផ្ដើមទទួលទានអាហារបានហើយនោះ ពួកគេគួរតែ ៖
• ចាប់យករបស់អ្វីមួយ ហើយដាក់ចូលទៅក្នុងមាត់
• សំលឹងមើលនៅពេលអ្នកបរិភោគអាហារ ជាមួយនឹងការចាប់អារម្មណ៍ជាពិសេស
• ឆាប់ឃ្លានជាថ្មីម្តងទៀត បន្ទាប់ពីបំបោះដោះរួច
• ចង់ឲ្យអ្នកផ្តល់អាហារឲ្យគេញ៉ាំ
• ទារកអស់កំលាំងខុសពីធម្មតា បន្ទាប់ពីបំបោះដោះរួច។
ដូច្នោះ អ្នកត្រូវព្យាយាមផ្ដល់អាហារភ្លាម បន្ទាប់ពីទារកងើបពីគេង ឬនៅពេលថ្ងៃ។
នៅពេល អ្នកផ្ដល់អាហារដល់ទារក ទារកអាចនឹងឡើងទម្ងន់បន្ថែមទៀត។
កត្តាដែលអ្នកត្រូវតែចាំបាច់ផ្ដល់អាហារដល់ទារកនៅអាយុ ៦ ខែ ព្រោះ ៖
• ជាតិដែកដែលបានស្តុកទុកនៅក្នុងខ្លួនទារក និងចាប់ផ្តើមថយចុះបន្ទាប់ពីអាយុបាន ៦ ខែ
• ទារកត្រូវរៀនទំពារ ដើម្បីជួយកក្នុងការអភិវឌ្ឍន៍ការនិយាយ
• ការបំបៅទឹកដោះតែមួយមុខ គឺមិនគ្រប់គ្រាន់សម្រាប់ទារកនោះទេ បន្ទាប់ពីអាយុបាន ៦ ខែ៕