ការពិនិត្យកោសិកាមាត់ស្បូន គឺជាការធ្វើតេស្តដ៏សំខាន់មួយ សម្រាប់ការធ្វើរោគវិនិច្ឆ័យដំបូងនៃជំងឺមហារីកមាត់ស្បូន។
ប្រសិនបើអ្នកបានកាត់ស្បូនមួយផ្នែកចេញ ហើយបានរក្សាទុកនូវកស្បូននោះ អ្នកត្រូវតែបន្ដធ្វើការពិនិត្យកោសិកាមាត់ស្បូន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅក្នុងករណីស្រដៀងគ្នានេះដែរ ប្រសិនបើអ្នកបានកាត់ស្បូនមួយផ្នែកចេញ ឬកាត់ផ្នែកទាំងមូលនៃស្បូនចេញដូចជា ស្បូន និងកស្បូន ចំពោះករណីជំងឺមហារីក ឬជំងឺបំរុងមហារីក ការពិនិត្យកោសិកាមាត់ស្បូនត្រូវតែធ្វើឡើងជាទៀងទាត់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្នកអាចបញ្ឈប់ការពិនិត្យកោសិកាមាត់ស្បូន ប្រសិនបើអ្នកបានកាត់ផ្នែកទាំងអស់នៃស្បូនចេញ ចំពោះលក្ខខណ្ឌ ជំងឺមិនមែនមហារីក។ ហើយវាក៏អាចជាប់ទាក់ទងនឹងអាយុរបស់ស្ត្រីផងដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើយោងទៅតាមគោលការណ៍ណែនាំរបស់ក្រុមស្រាវជ្រៅជំងឺមហារីកអាមេរិក និងមហាវិទ្យាល័យអាមេរិកផ្នែកសម្ភពនិងរោគស្ត្រី បានបង្ហាញថា អ្នកអាចបញ្ឈប់ការពិនិត្យកោសិកាមាត់ស្បូន បន្ទាប់ពីស្ត្រីមានអាយុ ៦៥ ឆ្នាំ ទោះបីស្ត្រីធ្លាប់ ឬមិនធ្លាប់កាត់ស្បូនក៏ដោយ ឬប្រសិនបើស្ត្រីមានប្រវត្តិសាស្រ្តការពិនិត្យកោសិកាមាត់ស្បូនជាទៀងទាត់ ជាមួយនឹងលទ្ធផលធម្មតា ហើយស្ត្រីមិនមានហានិភ័យខ្ពស់នៃជំងឺមហារីកមាត់ស្បូន។
ប្រសិនបើអ្នកមិនប្រាកដថាតើអ្នកគួរការពិនិត្យកោសិកាមាត់ស្បូន អ្នកត្រូវសាកសួរគ្រូពេទ្យ អំពីជម្រើសល្អបំផុត៕