ជំងឺរលាកថ្លើមប្រភេទ B គឺជាជំងឺរលាកថ្លើម ដែលបង្កឡើងដោយវីរុសរលាកថ្លើមប្រភេទ B (HBV)។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការឆ្លងមេរោគប្រភេទនេះ បានចែកចេញជា ២ ដំណាក់កាលគឺ ៖
• ជំងឺរលាកថ្លើមប្រភេទ B ស្រួចស្រាវ គឺសំដៅទៅលើការឆ្លងមេរោគថ្មីៗ ដែលអាចនឹងកើតមានរោគសញ្ញាប្រមាណ ១ ទៅ ៤ ខែ បន្ទាប់ពីការប៉ះពាល់ជាមួយមេរោគ។ ចំពោះមនុស្សភាគច្រើន វានឹងបាត់រោគសញ្ញាទៅវិញដោយខ្លួនឯង បន្ទាប់ពីជាច្រើនសប្តាហ៍ជាច្រើនខែក្រោយមក។ ទោះបីជាយ៉ាងណា មនុស្សមួយចំនួនតូចអាចវិវត្តន៍ទៅជាជំងឺរលាកថ្លើមប្រភេទ B ដែលមានលក្ខណៈធ្ងន់ធ្ងរ ដែលអាចគំរាមកំហែងដល់អាយុជីវិត។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ជំងឺរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃ គឺជាការឆ្លងមេរោគ HBV ដែលមានរយៈពេលយូរជាង ៦ ខែ ហើយការឆ្លងមេរោគបានក្លាយទៅជារ៉ាំរ៉ៃ និងមិនបាត់ទៅវិញទាំងស្រុងនោះទេ។
ដើម្បីជួយសំរួលរោគសញ្ញា និងបង្ការកុំឲ្យជំងឺរលាកថ្លើមប្រភេទ B កាន់តែធ្ងន់ធ្ងរទៅៗ អ្នកត្រូវ ៖
• ផឹកទឹកឲ្យបានច្រើន ដើម្បីទប់ស្កាត់ការខ្វះជាតិទឹក ដូចជា ទឹកទំពាំងបាយជូរ ភេសជ្ជៈ ទឹកកក និងទឹកផ្លែឈើដែលអាចផ្តល់នូវកាឡូរីដល់រាងកាយបានមួយចំនួនផងដែរ។
• សាកសួរគ្រូពេទ្យមុននឹងប្រើប្រាស់ថ្នាំណាមួយ សូម្បីតែថ្នាំមានវេជ្ជបញ្ជា ព្រោះថា ថ្នាំមួយចំនួនអាចធ្វើឲ្យខូចថ្លើម ដែលធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពក្នុងការបំលែងអាហារថ្នាំទាំងនេះនៅក្នុងរាងកាយ។
• ជៀសវាងការសេពគ្រឿងស្រវឹង រហូតដល់ពេលដែលគ្រូពេទ្យអនុញ្ញាត។ ចំពោះ អ្នកដែលមានជំងឺរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃ គួរតែជៀសវាងការសេពគ្រឿងស្រវឹង។
• ការបរិភោគរបបអាហារដែលផ្តល់នូវអាហារូបត្ថម្ភគ្រប់គ្រាន់ ដើម្បីឲ្យកម្រិតថាមពលនៅក្នុងរាងកាយបានត្រឡប់មកធម្មតាវិញ។
• ជៀសវាងការធ្វើលំហាត់ប្រាណខ្លាំងក្លា និងមានរយៈពេលយូរ រហូតដល់រោគសញ្ញាចាប់ផ្តើមមានភាពប្រសើរឡើងវិញ។
• ការទទួលប្រឹក្សាពីគ្រូពេទ្យ ដើម្បីទទួលការផ្តល់ដំបូន្មាន ប្រសិនបើលក្ខខណ្ឌជំងឺរបស់អ្នកកាន់តែធ្ងន់ធ្ងរទៅៗ ឬមានរោគសញ្ញាថ្មីទៀតបានបង្ហាញឡើង។
• ជៀសវាងសកម្មភាពដែលអាចចម្លងទៅកាន់អ្នកដទៃផ្សេងទៀត ដូចជា ការរួមភេទ និងការប្រើប្រាស់ម្ជុលសឺរ៉ាំង ៕