មនុស្សមួយភាគធំគេចមិនផុតពីការឈឺក្បាលប្រកាំងម្តងម្កាលក្នុងមួយជីវិតរបស់ពួកគេនោះទេ។ អ្នកខ្លះឆាប់បាត់ទៅវិញ រីឯអ្នកខ្លះទៀតក៏កាន់តែធ្ងន់ធ្ងរទៅៗ។
យ៉ាងណាមិញ ដើម្បីកាត់បន្ថយការឈឺក្បាលបែបប្រកាំង អ្នកត្រូវ ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• ការធ្វើលំហាត់ប្រាណដោយការបន្ធូរសាច់ដុំ ដែលវាអាចជួយបន្ធូរបន្ថយការឈឺក្បាលប្រកាំងបាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• បច្ចេកទេសក្នុងការសម្រាកលំហែអាចរួមបញ្ចូល ការសម្រាកសាច់ដុំ ការធ្វើសមាធិ ឬការហាត់យូហ្គា។
• គេងឲ្យបានគ្រប់គ្រាន់ជារៀងរាល់យប់ ជាការល្អបំផុត គឺត្រូវចូលគេង និងភ្ញាក់ពីគេងនៅពេលទៀងទាត់ផងដែរ ប៉ុន្តែមិនត្រូវគេងយូរពេកទេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ចូរសម្រាក ឬគេង បើសិនជាអាច អ្នកគួរសម្រាកនៅក្នុងបន្ទប់ងងឹត ស្ងប់ស្ងាត់ នៅពេកអ្នកចាប់ផ្ដើមមានអារម្មណ៍ថាឈឺក្បាល ហើយអាចដាក់កញ្ចប់ទឹកកករុំក្នុងក្រណាត់ដាក់នៅលើកញ្ចឹងក និងនៅលើក្បាលកន្លែងដែលមានការឈឺចាប់។
• ការរក្សាកំណត់ហេតុប្រចាំថ្ងៃនៃការឈឺក្បាល ហើយត្រូវបន្តរហូតដល់ពេលអ្នកបានជួបជាមួយគ្រូពេទ្យ។
វានឹងជួយអ្នកឲ្យរៀនបន្ថែមទៀតអំពីកត្តាធ្វើឲ្យអ្នកកាន់តែឈឺក្បាល និងការព្យាបាល ឲ្យបានកាន់តែមានប្រសិទ្ធភាពបំផុត៕