ការរួមភេទអំឡុងពេលមានផ្ទៃពោះ គឺជារឿងក្រោយគេបង្អស់នៅក្នុងចិត្តស្ត្រីមួយចំនួន ជាពិសេសនៅពេលដែលពួកគេកំពុងដោះស្រាយជាមួយនឹងការចង្អោរ ក្អួត និងអស់កម្លាំងយ៉ាងខ្លាំង។ ចំណែកឯស្ត្រីខ្លះទៀតបែរជាចង់រួមភេទខ្លាំងជាងមុនក្នុងអំឡុងពេលមានផ្ទៃពោះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
បុរសក៏អញ្ចឹងដែរ គឺត្រូវបានគេចែកចេញជាប្រភេទផ្សេងគ្នាទាក់ទងនឹងការរួមភេទក្នុងអំឡុងពេលមានផ្ទៃពោះ។ បុរសខ្លះចូលចិត្តរួមភេទជាមួយស្ត្រីមានផ្ទៃពោះ ប៉ុន្តែបុរសខ្លះទៀតបែរជាភ័យខ្លាចអំពីការប៉ះពាល់ដល់ទារក ឬដៃគូដែលមានផ្ទៃពោះទៅវិញ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
តើការរួមភេទក្នុងអំឡុងពេលមានផ្ទៃពោះមានសុវត្ថិភាពដែរឬទេ?
វាអាចជាដំណឹងល្អ ឬដំណឹងអាក្រក់អាស្រ័យទៅលើការគិតរបស់អ្នក។ អ្នកជំនាញបាននិយាយថា “ការរួមភេទអំឡុងពេលមានផ្ទៃពោះ គឺមានសុវត្ថិភាពសម្រាប់ស្ត្រីភាគច្រើន ដោយមិនមានផលវិបាកអ្វីទាំងអស់”។ មនុស្សមួយចំនួនមានអារម្មណ៍សប្បាយរីករាយជានឹងការរួមភេទអំឡុងពេលមានផ្ទៃពោះណាស់ ហើយអ្នកខ្លះទៀត រីករាយជាមួយវាតិចតួចប៉ុណ្ណោះ។
ក្នុងអំឡុងពេលត្រីមាសដំបូង ស្ត្រីជាច្រើនបានរាយការណ៍ថាពួកគេគ្មានចំណង់រួមភេទនោះទេ ដោយសារតែពួកគេមានអារម្មណ៍ធុញទ្រាន់នឹងការក្អួតចង្អោរ ប៉ុន្តែក្នុងអំឡុងពេលត្រីមាសទីពីរ ពួកគេមានអារម្មណ៍ល្អប្រសើរជាងមុន និងមានការបញ្ចេញទឹករំអិលកាន់តែច្រើន។ ទាំងអស់នេះហើយដែលធ្វើឲ្យការរួមភេទមានភាពទាក់ទាញ និងពេញចិត្តកាន់តែខ្លាំង។ ជាងនេះទៅទៀតនោះស្ត្រីភាគច្រើនមិនទាន់មានពោះធំណាស់ណាទេនៅក្នុងអំឡុងត្រីមាសទីពីរនេះ។ នៅពេលដែលពោះចេះតែធំឡើង ហើយអ្នកមានអារម្មណ៍អស់កម្លាំង នោះការរួមភេទហាក់ដូចជាមិនសូវមានភាពទាក់ទាញទៀតនោះ។
យ៉ាងណាមិញ បើអ្នកគ្មានផាសុកភាព មានបញ្ហាសុខភាពប្រចាំកាយ ឬកូនមិនមានសុខភាពល្អ អ្នកមិនគួររួមភេទនោះទេ៕