ភាគច្រើន អាកាៈរឈឺបំពង់ក អាចនឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលពីរបីថ្ងៃ ឬមួយសប្តាហ៍ តាមរយៈការព្យាបាលដោយខ្លួនឯង។
ប៉ុន្តែ អ្នកមិនគួរធ្វេសប្រហែសនោះទេ ប្រសិនបើអ្នកស្ថានភាពរបស់អ្នកកាន់តែធ្ងន់ធ្ងរ ឬមានរយៈជាច្រើនសប្តាហ៍រហូតដល់ខែ ពីព្រោះវាអាចជាស្ថានភាពធ្ងន់ធ្ងរនៃជំងឺមួយចំនួន រាប់ទាំងជំងឺមហារីកបំពង់កផងដែរ។ ខាងក្រោមនេះគឺជារោគសញ្ញាព្រមានដែលអ្នកគួរប្រុងប្រយ័ត្ន
រោគសញ្ញានៃជំងឺមហារីកបំពង់ក អាស្រ័យទៅលើទំហំ និងទីតាំងនៃដុំសាច់។ រោគសញ្ញាទូទៅនៃជំងឺមហារីកបំពង់ករួមមាន ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• សំលេងស្អក ឬមានការផ្លាស់ប្តូរសំឡេងចាប់ពី ៣ សប្តាហ៍ឡើងទៅ
• ការឈឺបំពង់ក ឬមានបញ្ហាក្នុងការលេបច្រើនជាង ៦ សប្តាហ៍
• មានដុំនៅនឹងក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
រោគសញ្ញាផ្សេងទៀតអាចមានដូចជា:
• ការដកដង្ហើមមានបញ្ហា
• ក្អកមិនបាត់
• ឈឺត្រចៀកមិនបាត់ ។
រោគសញ្ញាទាំងនេះអាចត្រូវបានបង្កឡើងដោយជំងឺមហារីកបំពង់ក ឬដោយសារបញ្ហាសុខភាពផ្សេងទៀត។ មនុស្សដែលមានរោគសញ្ញាទាំងនេះគួរតែប្រាប់ទៅគ្រូពេទ្យរបស់ពួកគេ ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលព្យាបាលឲ្យបានទាន់ពេល៕