ជំងឺព្រាយក្រឡាភ្លើង គឺជាផលវិបាកមួយដែលបង្កឡើងដោយការលើសសម្ពាធឈាមខ្ពស់ពេលមានផ្ទៃពោះ និងជាសញ្ញានៃការខូចខាតដល់ប្រព័ន្ធសរីរាង្គណាមួយ ជាពិសេសគឺតម្រងនោម។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជាធម្មតា ជំងឺព្រាយក្រឡាភ្លើង ចាប់ផ្តើមវិវត្តន៍បន្ទាប់ពីសប្តាហ៍ទី ២០ នៃការមានផ្ទៃពោះចំពោះស្ត្រីម្នាក់ដែលមានសម្ពាធឈាមធម្មតា។ ទោះបីជាមានតែការលើសសម្ពាធឈាមតែមួយមុខ ក៏វាជាសញ្ញានៃជំងឺព្រាយក្រឡាភ្លើងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
បើគ្មានការព្យាបាល ជំងឺនេះនឹងកាន់តែធ្ងន់ធ្ងរ ដែលនាំឲ្យមានផលវិបាកទាំងម្តាយ ទាំងទារក។ ប្រសិនបើអ្នកមានជំងឺព្រាយក្រឡាភ្លើង ដំណោះស្រាយគឺមានតែមួយគត់ គឺការសម្រាលកូន ឬយកកូនចេញ។
ប្រសិនបើអ្នកបានធ្វើរោគវិនិច្ឆ័យឃើញថាអ្នកមានជំងឺនេះក្នុងអំឡុងពេលសម្រាល នោះអ្នក និងគ្រូពេទ្យរបស់អ្នកសុទ្ធតែប្រឈមមុខនឹងកិច្ចការដ៏លំបាកមួយ។ កូនរបស់អ្នកត្រូវការពេលវេលាបន្ថែមដើម្បីលូតលាស់ ប៉ុន្តែអ្នកត្រូវតែយកកូននោះចេញ ដើម្បីជៀសវាងការមានគ្រោះថ្នាក់ទាំងម្តាយ និងទារក។
តើពេលណាអ្នកគួរទៅជួបគ្រួពេទ្យ?
អ្នកត្រូវតែប្រាកដថាអ្នកបានចូលរួមក្នុងការពិនិត្យផ្ទៃពោះ ដើម្បីឲ្យអ្នកផ្តល់សេវាថែទាំរបស់អ្នកអាចតាមដានសម្ពាធឈាមរបស់អ្នកបាន។ អ្នកគួរតែទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាមៗ ប្រសិនបើអ្នកឈឺក្បាលខ្លាំង ស្រវាំងភ្នែក ឈឺពោះខ្លាំង ឬពិបាកដកដង្ហើមខ្លាំង៕