ពេលព្រឹក អាចជាពេលចាប់ផ្តើមថ្ងៃថ្មីរបស់អ្នក ដែលអាចកំណត់បានថាតើ វាជាថ្ងៃល្អ ឬថ្ងៃអាក្រក់។ ខាងក្រោមនេះ គឺជាទម្លាប់ ១០ ចំណុច ដែលអ្នកគួរធ្វើ ដើម្បីចាប់ផ្តើមថ្ងៃថ្មីដ៏អស្ចារ្យ។
១. ផឹកទឹកក្តៅឧណ្ឌៗ ជាមួយនឹងក្រូចឆ្មារ
ការផឹកទឹកក្តៅឧណ្ឌៗ ជាមួយក្រូចឆ្មារ គឺជាវិធីសាស្ត្រដ៏ល្អបំផុត ដើម្បីជួយឲ្យរាងកាយរបស់អ្នកធ្វើការ។ វាហាក់បីដូចជាប្រេងម៉ាស៊ីនរថយន្តអញ្ចឹង។
២. ភ្ញាក់ពីព្រឹក
វាគឺជារឿងទីមួយហើយ ពីព្រោះ ដើម្បីមានថ្ងៃថ្មីល្អ អ្នកគួរតែមានពេលច្រើន ដើម្បីធ្វើកិច្ចការនានា ឲ្យបានទាន់ពេលវេលា ដូចជា ការហាត់ប្រាណ ការសម្អាតកាយ ការស្រស់ស្រូបអាហារពេលព្រឹក។ល។
៣. កោសអណ្តាត
ការកោសអណ្តាត ជួយឲ្យអ្នកមានក្លិនមាត់ស្រស់ថ្លាជាងមុន ហើយក៏ជួយដាស់ដល់រាងកាយអ្នក ឲ្យមានភាពរហ័សរហួនផងដែរ។ ក្រៅពីនេះ ការកោសអណ្តាត អាចជួយឲ្យអ្នក ញ៉ាំអាហារបានឆ្ងាញ់ ដោយអណ្តាតអាចទទួលរសជាតិបានល្អ។
៤. ពត់ខ្លួន
ការពត់ពេនខ្លួន គឺជាការដាស់សាច់ដុំរបស់អ្នកឲ្យភ្ញាក់ និងចាប់ផ្តើមធ្វើការ។ អ្នកអាចហាត់យូហ្កា ហាត់អាអេរ៉ូប៊ិច ឬរត់ត្រឹកៗ ដើម្បីបញ្ចុះគីឡូផងដែរ។
៦. លោត ១០០ ដង
ការលោត អាចជាការហាត់ប្រាណដ៏ល្អបំផុត នៅពេលព្រឹក ដើម្បីដាស់សរីរាងរបស់អ្នក ឲ្យភ្ញាក់ឡើងព្រមគ្នា ហើយក៏អាចជួយឲ្យអ្នក មានរាងកាយសមសួនដែរ។
៦. ដុសសម្អាតរាងកាយទាំងមូល
ការដុសសម្អាតរាងកាយទាំងមូល គឺជាទង្វើដ៏ចាំបាច់បំផុត ដើម្បីជួយពង្រឹងដល់ ប្រព័ន្ធឈាមរត់ និងជម្រុះកោសិកាដែលងាប់ៗចោល។ ការដុសសម្អាតខ្លួន នឹងជួយឲ្យស្បែកអ្នកទន់រលោងផងដែរ។
៧. ស្តាប់តន្ត្រី
ចូរចាប់ផ្តើមថ្ងៃ ជាមួយនឹងតន្ត្រីដែលអ្នកចូលចិត្ត និងដែលអាចធ្វើឲ្យអារម្មណ៍អ្នក ស្រស់ស្រាយ តាមតន្ត្រីនោះ។ វានឹងជួយឲ្យអ្នកសម្លឹងមើលទៅមុខ និងគិតអវិជ្ជមាន ចំពោះថ្ងៃថ្មីរបស់អ្នក។
៨. ញ៉ាំអាហារពេលព្រឹក ដែលមានពណ៌បៃតង
បន្ទាប់ពីភ្ញាក់ពីគេង នៅពេលព្រឹក កោសអណ្តាត ដុសសម្អាតកាយ ហាត់ប្រាណ ស្តាប់ចម្រៀង … រួចមក ឥឡូវ គឺដល់ពេលស្រស់ស្រូបអាហារពេលព្រឹក ដែលមានពណ៍បៃតងហើយ។
៩. សមាធិពីរបីនាទី
វានឹងជួយឲ្យអ្នកបានស្រស់ថ្លា គិតអ្វីក្នុងផ្លូវវិជ្ជមានជានិច្ច។
១០. សើចដាក់ខ្លួន ៣០ នាទី
ការសើចដាក់ខ្លួន មិនត្រឹមតែជួយឲ្យអ្នក ឲ្យតម្លៃខ្លួនឯង និងពេញចិត្តខ្លួនឯងទេ ប៉ុន្តែ វានឹងធ្វើឲ្យអ្នកសប្បាយចិត្តទៀតផង៕