ជំងឺរលាកថ្លើមប្រភេទ C គឺជាការឆ្លងមេរោគដែលបង្កឡើងដោយវីរុស ដែលធ្វើឲ្យមានផលប៉ះពាល់ថ្លើម ហើយធ្វើឲ្យថ្លើមមានការរលាក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មនុស្សភាគច្រើនឆ្លងវីរុសរលាកថ្លើមប្រភេទ C (HCV) ហើយគ្មានរោគសញ្ញា។ ជាការពិត មនុស្សភាគច្រើនមិនបានដឹងថា ពួកគេមានការឆ្លងមេរោគរលាកថ្លើមប្រភេទ C នេះទេ រហូតដល់ការខូចថ្លើមត្រូវបានបង្ហាញឡើង ឬក្រោយពេលធ្វើតេស្តសុខភាព។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជំងឺរលាកថ្លើមប្រភេទ C គឺជាមេរោគមួយនៃជំងឺរលាកថ្លើម និងត្រូវបានចាត់ទុកជាមេរោគធ្ងន់ធ្ងរបំផុតមួយផងដែរ។ ជំងឺរលាកថ្លើមប្រភេទ C ឆ្លងតាមឈាម ដូចជាការប្រើប្រាស់ម្ជុលសឺរ៉ាំងរួមគ្នា ជាពិសេសអ្នកប្រើប្រាស់ថ្នាំញៀន។
ប្រសិនបើអ្នកទទួលការធ្វើរោគវិនិច្ឆ័យនៃជំងឺរលាកថ្លើម C វេជ្ជបណ្ឌិតនឹងឲ្យអ្នកធ្វើការផ្លាស់ប្តូររបៀបរបបរស់នៅប្រចាំថ្ងៃមួយចំនួន ដែលជួយឲ្យអ្នកមានសុខភាពល្អ និងការពារការឆ្លងទៅអ្នកដទៃផងដែរ។
ដូច្នោះ អ្នកត្រូវ ៖
• បញ្ឈប់ការសេពគ្រឿងស្រវឹង ដែលវាអាចបង្កើនល្បឿនការវិវត្តន៍នៃជំងឺថ្លើម។
• ជៀសវាងការប្រើថ្នាំដែលអាចបង្កឲ្យមានការខូចថ្លើម ដោយអ្នកត្រូវប្រើប្រាស់ថ្នាំដោយមានវេជ្ជបញ្ជាត្រឹមត្រូវ
• ទប់ស្កាត់ការចំលងទៅអ្នកដទៃតាមរយៈការប៉ះពាល់ឈាម ដូចជាត្រូវគ្របដណ្តប់របួសដែលអ្នកមាន ហើយមិនត្រូវចែករំលែកឡាម ឬច្រាសដុសធ្មេញរួមគ្នាជាមួយអ្នកដទៃនោះទេ និងមិនត្រូវបរិច្ចាគឈាមសរីរាង្គរាងកាយ ឬទឹកកាម។
• ទទួលដំបូន្មានពីគ្រូពេទ្យសម្រាប់ការស់នៅប្រចាំថ្ងៃ៕