អ្នកអាចបន្តសកម្មភាពផ្លូវភេទម្ដងទៀត នៅអាយុណាមួយដូចដែលអ្នកចង់បាន។
នៅពេលអ្នកមានអាយុកាន់តែចាស់ ទ្វារមាស និងរន្ធទ្វារមាសអាចនឹងរួមតូចជាងមុន និងស្តើងជាងមុន ជាពិសេសនៅពេលកម្រិតអ័រម៉ូន estrogen ចុះទាប ដែលធ្វើឲ្យអ្នកត្រូវចំណាយពេលយូរ ដើម្បីធ្វើឱ្យទ្វារមាសរីក និងការបញ្ចេញទឹករំអិល នៅក្នុងអំឡុងពេលមានសម្រើបផ្លូវភេទ ហើយការផ្លាស់ប្តូរទាំងនេះអាចធ្វើឲ្យការឈឺចាប់នៅពេលរួមភេទ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដើម្បីឲ្យការរួមភេទកាន់តែមានផាសុកភាព អ្នកត្រូវ ៖
• ចាប់ផ្តើមការរួមភេទ ដើម្បីជួយជំរុញឲ្យមានការបញ្ចេញទឹករំអិលពីធម្មជាតិ។
• ប្រើប្រាស់ទឹករំអិលឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជាជាដើម។ ប្រសិនបើការរួមភេទនៅតែមានការឈឺចាប់ អ្នកអាចសាកសួរគ្រូពេទ្យអំពីការព្យាបាលដោយអ័រម៉ូន estrogen នៅទ្វារមាស ដែលអាចប្រើជាក្រែម ឬគ្រាប់ថ្នាំ ឬជម្រើសនៃការព្យាបាលផ្សេងទៀត។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• អ្នកត្រូវចំនាយពេលវេលាបន្តិច ដើម្បីធ្វើឲ្យទ្វារមាសយឺតជាងមុន អ្នកត្រូវដាក់លិង្គនៅក្នុងទ្វារមាសយូរបន្តិច។
• កុំបង្ខំ ហើយត្រូវធ្វើវាថ្នមៗ។
• លើសពីនេះទៀត អ្នកត្រូវចង់ចាំថា អ្នកត្រូវរួមភេទដោយសុវត្ថិភាព ដើម្បីការពារការឆ្លងជំងឺតាមរយៈការរួមភេទ។
• មានសកម្មភាពជាច្រើន ដែលធ្វើឲ្យអ្នកមានភាពរីករាយខាងផ្លូវភេទជាជាងការរួមភេទ។ សកម្មភាពទាំងនោះរួមមាន ការនិយាយ ការប៉ះពាល់ និងការថើបជាដើម៕